Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ពីក្រោយ​រឿង​ចម្លែក​កំពុង​កើតឡើង​នៅ​វៀតណាម ៖ គ្រាប់​ទុរេន​មានតម្លៃ ថ្លៃ​ជាង​… សាច់​វា​ច្រើនណាស់​!

spot_img

​ក្នុងពេល​ដែល​ផ្លែ​ទុរេន​លើ​ទីផ្សារ មាន​តម្លៃ​ពី ៦០.០០០-៩០.០០០​ដុង នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ គេ​លក់​តែ ១៩.០០០​ដុង ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​អម​ដោយ​លក្ខខណ្ឌ​ត្រូវ​ទុក​… គ្រាប់​ឲ្យគេ​វិញ ។ ហេតុនេះ មនុស្សម្នា​កំពុង​សម្រុក​ទៅ​កាន់​ទីនោះ ។​

​ធុរេ​ន ១៩.០០០​ដុង ១​គីឡូក្រាម ត្រូវ​បរិភោគ​នៅ​ចម្តារ ហើយ​ប្រគល់​គ្រាប់​ឲ្យ​អ្នកលក់​វិញ ។​

​គ្រាន់​តែ​ព័ត៌មាន​នេះ​ផ្សព្វផ្សាយ​ភ្លាម ក្រុម​យុវវ័យ​និយម​ផ្លែ​ទុរេន​នៅ​ក្រុង​ហូជីមិញ បាននាំគ្នា​សម្រុក​ទៅ​ព្រលែង​… ១​ចម្អែ​តៗ ។​

​គំនរ​ផ្លែ​ទុរេន​រង់ចាំ​អ្នក​… ហូប​ក្នុងតម្លៃ​ដ៏​ថោក ។​

​អ្នកលក់​និយាយថា គេ​ចង់​បាន​គ្រាប់​យកទៅ​បណ្តុះ ព្រោះ​វា​ជា​ពូជ​ទុរេន នៅ​តំបន់​ខ្ពង់រាប​វៀតណាម ផ្តល់​ផល​ល្អ​ណាស់​! ។​

​ទុរេន​ម្តេចក៏​…​ថោក​ម្លេះ​?

​អ្នក​លក់​ដដែល​និយាយថា ៖ ពេល​ខ្លះ​ខ្ញុំ​ត្រូវ​បិទទ្វារ ព្រោះ​ទុរេន​ទុំ​មិនទាន់ ។​

​បកស្រាយ​នឹង​ចម្ងល់​ពី​ការលក់​ថោក​បែបនេះ អ្នកលក់​ដែល​ប្រាប់ថា ៖ តម្លៃ​ដើម​ទុរេន ១​ដើម​លក់​បាន​ដល់​ទៅ ៩០.០០០​ដុង​ឯណោះ​! ? ។ គិត​ទៅ​គាត់​នៅតែ​ចំណេញ ។​

​ប៉ុន្តែ​ប្រភព​ខ្លះ​និយាយថា ៖ ដោយសារ​តែ​គ្រាប់​ទុរេន​មាន​គេ​ទិញ​យក​ទៅ​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺ ប្រព័ន្ធ​រំលាយ​អាហារ ទើប​គេ​ប្រញាប់​ចង់បាន​គ្រាប់ ព្រោះ​លក់បាន​ថ្លៃ ។​

​តាម CEN.COM.KH គឺ​ប្រហែល​ដែរ ដូច​យើង​បាន​បកប្រែ​ផ្សាយ​នៅ​អត្ថបទ “​ត្រឹម ៣​សប្តាហ៍ ឲ្យតែ​អ្នក​ព្យាយាម​ពិសារ​គ្រាប់​ដែល​គេ​និយម​គ្រវាត់ចោល​នេះ ជំងឺ​ក្រពះ​នឹង​លែង​ធ្វើ​ទុក​” https://www.cen.com.kh/archives/63586.html ៕ លី​សា​

spot_img
×