Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង​សព​ម្ចាស់​ក្សត្រី​អេ​ហ្សី​ព ក្បាល ២ ៖ “​ម្ខាង​មនុស្ស ម្ខាង​ទៀត​ជា​ក្បាលក្រពើ​” រក្សា​ការសម្ងាត់​បាន​ដល់​ជាង​១​សតវត្សរ៍​ (មានវីដេអូ)

spot_img

​សាកសព​អប់ ដែល​ត​ភ្ជាប់​ពី​ពាក់កណ្តាល​ខ្លួន​ខាង​លើ​របស់​ម្ចាស់​ក្សត្រី​អេ​ហ្សី​ព និង​ពាក់កណ្តាល​ខាង​លើ​របស់​ក្រពើ​ត្រូវបាន​រក្សា​ទុក​ដោយ​ជំនឿ​ថា នឹង​បាន​ចាប់ជាតិ​ក្រោយ ។​

​តាម Ancient Code សាកសព​អប់​បុរាណ​មាន​ក្បាល ២ មួយ​គឺជា​របស់​ក្មេង​តូច​ម្នាក់ ហើយ​មួយទៀត​ជា​ក្បាលក្រពើ ទើប​ធ្លាយ​វត្តមាន ក្រោយ​ពី​ការ​លាក់ទុក​អស់​ជាង ១​សតវត្សរ៍ តាំងពី​រជ្ជកាល​សេ្ត​ច Abdul Hamid II នៃ​ចក្រភព oHoman ។​

​ក្រុម​សមត្ថកិច្ច​ទួ​គី ទើប​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ថត​យក​រូបភាព​នៃ​សព​អប់​ចម្លែក​នេះ នៅ​វិមាន Topkapi នៃ​រដ្ឋធានី Istanbul ។​

​ក្រុម​អ្នកជំនាញការ​ឲ្យដឹង​ថា សព​អប់​នេះ​មាន​ផ្នែក​ក្បាល​ម្ខាង​របស់​ម្ចាស់​ក្សត្រី ១​អង្គ ពុំ​ទាន់​ស្គាល់​ព្រះនាម ហើយ​ម្ខាង​ទៀត​ជា​ផ្នែក​ខាងលើ​នៃ​ក្រពើ​ទន្លេ Nile ១​ក្បាល ។​

​បើ​តាម​រឿងនិទាន​នោះ ម្ចាស់​ក្សត្រី​អេ​ហ្ស៊ី​ព​រូបនេះ ត្រូវ​ក្រពើ​ត្របាក់​ស្លាប់​នៅ​ទន្លេ Nile ។ Pharaoh អេ​ហ្ស៊ី​ព សម្រេច​គួបផ្សំ​រាងកាយ ២ ខាងលើ ព្រោះ​ជឿថា ម្ចាស់​ក្ស​ត្រីតូច​នឹងចាប់​ជាតិ​ក្រោយ​ក្នុង​រូបរាងជា​ក្រពើ ។​

​សព​អប់​ពាក់កណ្តាល​មនុស្ស និង​ក្រពើ​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​វិមាន​ទួ​គី ។​

​ប្រវត្តិវិទូទួ​គី onyali ជា​អ្នក​កត់ត្រា​រឿងនិទាន​ពី​សព​អប់​ចម្លែក​នេះ នៅ​ទសវត្សរ៍​ទី ១៩៥០ ហើយ​តាម​លោក អ្នករស់នៅ​វិមាន Yildiz មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ក្រោយពេល​ឮ​សូរ​ក្ឌុង​ក្ឌាំង​ពី​ឃ្លាំង​ផ្ទុក​នៅ​កណ្តាល​អាធ្រាត ហើយ​បាន​ឃើញ​ក្បាលក្រពើ​នេះ​…​ហារ​មាត់​ទៀត ។​

​ក្រោយ​មក​ដើម្បី​បញ្ចៀស​កុំឲ្យ​អ្នក​នៅទីនោះ​ខ្លាច ស្តេច Abdul Hamid II បាន​ឲ្យ​បញ្ជូន​មក​វិមាន Topkapi វិញ ៕ ចន្ទ្រា​

spot_img
×