Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំសត់​ណាស់​! កុមារ​ម្នាក់ ត្រូវ​ឪពុក​បោះបង់ចោល ម្តាយ​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ ដូច្នេះ​គេ​ត្រូវ​មើល​ ​ថែ​ប្អូន​ពិការ​របស់​ខ្លួន និង​យក​ទៅ​សាលារៀន​ជាមួយ​រៀងរាល់ថ្ងៃ​

spot_img

​នៅ​វ័យ ១១​ឆ្នាំ ក្មេងៗ​គ្រប់​គ្នា​ប្រាកដជា​គ្មាន​ខ្វល់ខ្វាយ​អ្វី​ឡើយ ក្រៅ​តែ​ពី​ទៅ​សាលារៀន និង​លេង​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ក្មេងប្រុស​ម្នាក់​នេះ ត្រូវ​ទទួលបន្ទុក​ជីវិត​​យ៉ាង​ធំ និង​គ្មាន​ជំរើស​អ្វី​ឡើយ ក្រៅ​តែ​ពី​ត្រូវ​មើលថែ​ប្អូន​របស់​ពិការ​របស់​ខ្លួន ទាំង​យក​គេ​ទៅ​សាលា​​រៀន​ជាមួយ​ផង​។​

​ក្មេងប្រុស​អាយុ ១១​ឆ្នាំ ឈ្មោះ Alexis Peralta មិន​មាន​ឱកាស​បាន​លេង​សប្បាយ​ជាមួយនឹង​មិត្ត​​ភក្តិ ដូច​ក្មេងៗ​ដទៃ​នោះ​ទេ ពីព្រោះ​កុមារ​កំសត់​ដែល​ត្រូវ​សាច់ញាតិ​បោះបង់​ចោល​នេះ ត្រូវ​ទទួលខុស​​ត្រូវ​មើល​ថែ​ប្អូនប្រុស​ពិការ​របស់​ខ្លួន ដែល​មាន​អាយុ ៤​ឆ្នាំ​។ ប្អូន​ប្រុស​របស់​គេ​ឈ្មោះ AJ ពិការ​រាងកាយ ដោយ​គេ​មិន​អាច​និយាយ និង​ដើរ​បាន​នោះទេ​។​

​ក្មេងប្រុស​គួរឲ្យ​អាណិត​ទាំងពីរ​នេះ ត្រូវបាន​ឪពុក​ម្តាយ​ពួកគេ​បោះបង់ចោល នៅ​ពេល​ពួកគេ​នៅ​​ក្មេងៗ​ម្លេះ ដូច្នេះ វា​ធ្វើឲ្យ Alexis Peralta ត្រូវ​ទទួល​រងបន្ទុក​ជីវិត​ទាំង​វ័យក្មេង ដើម្បី​មើល​ថែ​ប្អូន​​ទាំង​យក​គេ​ទៅ​រៀន​ជាមួយ​ផង​ដែរ​ជា​រៀងរាល់ថ្ងៃ​។​

​បើ​តាម​សេចក្តីរាយការណ៍ បានបង្ហាញ​ថា ក្មេងប្រុស​កំសត់​ទាំង ២​នាក់​នេះ មាន​បងប្អូន​ម្នាក់​រស់នៅ​​សាលារៀន និង​មាន ២​នាក់​ទៀត កំពុង​រស់នៅ​ជាមួយ​នឹង​ម្តាយ​របស់​ពួកគេ​។​

​ម្តាយ​របស់​ពួកគេ​ឈ្មោះ Luna Boloy បាន​ចាកចេញ​ទៅ​រស់នៅ​ទីក្រុង​ម៉ានីល ប្រទេស​ភី​លី​ពី​ន ដើម្បី​ធ្វើ​ជំនួយ​ការងារ​ផ្ទះ ហើយ​ទុក​ឲ្យ​ប្តីទី ២​របស់​ខ្លួន​នៅ​មើលថែ​កូន​ទាំង ២​នោះ​។​

​ទោះយ៉ាងណា ក្មេង​គួរឲ្យ​អាណិត​ទាំងពីរ ត្រូវបាន​ឪពុក​ខ្វះ​ការទទួលខុសត្រូវ​បោះបង់ចោល​។​

​ជា​រៀងរាល់ថ្ងៃ កុមារ Alexis Peralta ត្រូវ​ពរ​ប្អូន​របស់​ខ្លួន ដើរ​ទៅ​សាលារៀន​ចំងាយ ៣​គីឡូម៉ែត្រ​។ ឲ្យមាន​ការ​អាណិត​ដល់​កុមារ​កំសត់​នេះ លោកនាយក​សាលា បាន​ឲ្យ​កុមារ​នោះ ទុក​ប្អូន​របស់​ខ្លួន នៅក្នុង​ការិយាល័យ​របស់គាត់ ដូច្នេះ កុមារា​នោះ អាច​មាន​ពេល​បោក​ខោ​អាវ និង​ធ្វើ​ប្ហូ​ប​នៅ​សាលា​​ឲ្យ​ប្អូន​របស់​គេ​ហូប​។​

​ទោះ​បី​ត្រូវ​រ៉ាប់រង​ការលំបាក​យ៉ាងណា កុមារា​ម្នាក់នេះ​មិន​ដែល​ត្អូញត្អែរ​ឡើយ ហើយ​គាត់​មានក្តី​ប្រាថ្នា​​មួយ​ផង​ដែរ គឺ​ចង់​បាន​ជួបជុំ​ជាមួយនឹង​ម្តាយ​របស់​គាត់​វិញ​៕ សុភ័ក្ត្រ​

​ប្រភព​៖ Good Times​

spot_img
×