Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ «​វីរបុរស​មុជទឹក​ថៃ​» ដែល​ពលី​ជីវិត​ដើម្បី​សង្គ្រោះ​ក្មេងៗ​ទាំង​១៣ បញ្ចេញ​អារម្មណ៍​មួយ​នេះ ស្តាប់​ហើយ​គួរឲ្យ​ស្រណោះ​ណាស់ (​វីដេអូ​)

spot_img

​មនុស្ស​នៅ​ទូទាំង​ពិភពលោក កំពុង​សម្តែង​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង នឹង​ព័ត៌មាន​ដែល​បាន​បញ្ចេញ​ថា ក្រុម​កីឡាករ​បាល់ទាត់​វ័យៗ​ក្មេង​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ក្នុង​រូងភ្នំ​លិច​ទឹក Tham Luang ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​អង្គារ (១០ កក្កដា​) ។ ទោះយ៉ាងណា ពួកគេ​ពិតជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ប្រតិបត្តិ​ការសង្គ្រោះ​ជោគជ័យ​នេះ បាន​បន្សល់ទុក​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​មួយ ដែល​វីរៈបុរស​មុជទឹក​ម្នាក់​បាន​ពលី​ជីវិត​យ៉ាង​អាណោច​អាធ​ម នៅក្នុង​រូង​លិច​ទឹក​នៃ​បេសកកម្ម​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ។​

​អតីត​កងទ័ពជើងទឹក​ថៃ លោក Saman Gunan អាយុ ៣៨ ឆ្នាំ បាន​កំពុងធ្វើការ​ជា​អ្នកស្ម័គ្រចិត្ត នៅក្នុង​បេសកកម្ម​សង្គ្រោះ​នោះ ប៉ុន្តែ គាត់​បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃ​សុក្រ (៦ កក្កដា​) ។ NZ Herald បាន​រាយការណ៍​ថា គាត់​ស្ថិតនៅ​ខាងក្នុង​រូងភ្នំ​ដ៏​ស្មុគស្មាញ​នេះ ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​មុជទឹក ដើម្បី​រៀបចំ​ធុង​អុកស៊ីហ្សែន នៅតាម​បណ្តោយ​ផ្លូវ​សង្គ្រោះ ។​

​ទោះយ៉ាងណា គាត់​បាន​បាត់បង់​ស្មារតី​នៅក្នុង​ទឹក ហើយ​ទោះបី​មិត្តភក្តិ​មុជទឹក​ដូចគ្នា ខិតខំ​ព្យាយាម​ចាត់ចែង​ជួយសង្គ្រោះ​គាត់​យ៉ាងណាក៏ដោយ ក៏​ពួកគេ​ពុំបាន​ទទួលជោគជ័យ​ដែរ ។ លោក Saman ត្រូវបាន​ទាញ​ចេញទៅ​កាន់​បន្ទប់​ទី​៣ ហើយ​ពួកគេ​បាន​ព្យាយាម​សង្គ្រោះ​ឲ្យ​គាត់​មានជីវិត​ឡើងវិញ ប៉ុន្តែ អ្វីៗ​បាន​យឺត​ពេល​ទៅហើយ ។​

​ឥឡូវនេះ ក្រុមគ្រួសារ​របស់គាត់ កំពុងកាន់​ទុក្ខ​ចំពោះ​ការបាត់​សមាជិក​ដ៏​អស្ចារ្យ​ម្នាក់នេះ ប៉ុន្តែ ពួកគេ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ចំពោះ​ទង្វើ​លះបង់​ដ៏​ធំធេង​បំផុត​នេះ ដែល​គាត់​បានធ្វើ ដើម្បី​ជីវិត​ក្មេងៗ​បាល់ទាត់ និង​គ្រូបង្វឹក​ទាំង​១៣​នាក់ ។ នៅក្នុង​បទ​សម្ភាស​ជាមួយ BBC, ភរិយា​របស់គាត់ អ្នកស្រី Waleeporn Gunan បាន​និយាយ​ទាំង​អួ​ង​ដើម​កថា នាង​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់ ចំពោះ​វីរៈភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ស្វាមី​របស់​នាង និង​កំពុង​ទប់ចិត្ត ទប់​អារម្មណ៍ ពី​ទុក្ខ​សោកសង្រេង​មួយ​នេះ​របស់​នាង ។​

Waleeporn ថា​៖ «​ប្រសិន​អ្នក​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​សោកសៅ​យ៉ាងណា​នោះ ខ្ញុំ​សូម​និយាយថា វា​ហាក់ដូច​ខ្ញុំ​កំពុង​ស្លាប់​តាម​ប្តី​របស់ខ្ញុំ​អីចឹង ទោះបី​ពេលនេះ​ខ្ញុំ​មានជីវិត​ក៏ដោយ ។ គាត់​ត្រូវបាន​គេ​កោតសរសើរ​ជា​វីរបុរស ចំពោះ​ទង្វើ​ដ៏​លះបង់​នេះ​របស់គាត់​» ។ អ្នកស្រី​បន្ថែមថា​៖ «​ប្តី​ចុង​របស់​នាង គឺជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ដែល​ចូលចិត្ត​ជួយ​ដល់​អ្នកដទៃ និង​សូម្បី​ការងារ​មនុស្សធម៌ ។ ខ្ញុំ​សូម​ផ្ញើ​សារ​មួយ​នេះ​ទៅ​គាត់​ថា​៖ ‘​បង​គឺជា​វីរបុរស​នៅក្នុង​បេះដូង​របស់​អូន​’» ។​

Waleeporn បន្តថា នាង​ពិតជា​មានការ​នឹក​អាឡោះអាឡៃ​ស្វាមី​របស់​នាង​ខ្លាំងណាស់ ហើយ​ថា ពួកគេ​ទាំងពីរ​ពិតជា​ស្រលាញ់គ្នា​ខ្លាំងណាស់ សម្រាប់​ជីវិត​ប្តី​ប្រពន្ធ​មួយ​នេះ ។​

​នាង​បាន​ពន្យល់ថា​៖ «​នៅក្នុង​ក្រសែភ្នែក​អ្នកដទៃ គាត់​ជាម​នុស្ស​គួរ​ឲ្យ​ស្រលាញ់ ។ ហើយ​បើ​សម្រាប់​ខ្ញុំ​វិញ គឺ​ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំងណាស់ ខ្ញុំ​ពិតជា​ស្រលាញ់​គាត់ ។ រៀងរាល់ថ្ងៃ មុនពេល​គាត់​ចាកចេញ​ទៅធ្វើ​ការងារ​ស​ង្គ្រោះ​នេះ ពួកយើង​បាន​និយាយ​គ្នា​ថា ពួកយើង​ស្រលាញ់គ្នា​ណាស់ ។ នៅពេល​ថ្ងៃត្រង់ ពួកយើង​បាន​ផ្ញើ​សារ​ឲ្យ​គេ ដើម្បី​បានឃើញ​ថា​តើ​អ្នក​ដទៃទៀត​បានទទួល​អាហារ​ថ្ងៃ​ហើយ​ឬ​នៅ ។ នៅ​ល្ងាច នៅពេល​យើង​ត្រឡប់មកផ្ទះ​វិញ ខ្ញុំ​បាន​សួរ​ពី​អារម្មណ៍​របស់គាត់ ។ Saman នៅពេលនោះ បាន​និយាយថា ពួកយើង​មិនដឹងថា​នៅពេលណា​យើង​ស្លាប់​ទេ ព្រោះ​យើង​ពុំ​អាច​ហាមឃាត់​ការស្លាប់​មួយ​នេះ​បានទេ ដូច្នេះ យើង​ត្រូវ​យកចិត្តទុកដាក់​នូវ​អ្វីៗ​គ្រប់បែបយ៉ាង​ជា​រៀងរាល់ថ្ងៃ​» ។​

​ចំណែក​ឪពុក​របស់គាត់ ក៏បាន​និយាយថា គាត់​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ ចំពោះ​ទង្វើ​ពុំ​គិតពី​ខ្លួនឯង​របស់​កូនប្រុស​របស់គាត់ ប៉ុន្តែ គាត់​ពិតជា​មានការ​សោកស្តាយ​ណាស់ ដែល​កូនប្រុស​ជាទី​ស្រលាញ់​របស់គាត់​បា​ន​បង់ជីវិត ។ គាត់​ក៏បាន​និយាយ​ចុងក្រោយ​ថា​៖ «​សូម​កូន​សម្រាក​ទៅ​ឲ្យ​បាន​ស្ងប់​ចុះ ប៉ា​ពិតជា​ស្រលាញ់​កូន​ខ្លាំងណាស់​» ៕ ចន្ទី​

spot_img
×