Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​ការងារ​ធ្វើ បុរស​ម្នាក់​ថតរូប​បង្ហាញលិង្គ​ក្បែរ​សាកសព​អប់រ​បស់ អតីត​ប្រធានាធិបតី​ចិន ត្រូវ​ប្រឈម​នឹង​ទោស​ប្រហារជីវិត​

spot_img

​បុរស​ជនជាតិ​ចិន​ម្នាក់ កំពុង​ប្រឈមមុខ​នឹង​ទោស​ប្រហារជីវិត បន្ទាប់ពី​គាត់​បាន​ថតរូប​បង្ហាញ​លិង្គ​​របស់ខ្លួន​នៅក្បែរ​សាកសព​អប់ លោក ម៉ៅ សេ​តុង ដែល​ជា​បិតា​ស្ថាបនិក​បក្ស​កុ​ម្មុនី​ស​ចិន​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារពត៌មាន​ចិន Beijing Express​។​

​លោក Jiang Chunhua ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​វិមាន ម៉ៅ សេ​តុង អស់​រយៈពេល ១៦​ឆ្នាំ​មកហើយ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ក្រោយ​ពេល​គាត់​ថតរូប​បង្ហាញ​កេរ្តិ៍ខ្មាស់ នៅក្បែរ​សាកសព​​អប់​របស់ អតីត​ប្រធានាធិបតី​ចិន ម៉ៅ សេ​តុង ដែល​ត្រូវបាន​គេ​គោរព​ទូទាំង​ប្រទេស​។​

​ក្រោយពេល​ចាប់ខ្លួន លោក Jiang Chunhua បាន​ទទួលស្គាល់ថា គាត់​ពិតជា​បាន​ថតរូប​បង្ហាញ​​លិង្គ​របស់គាត់​នៅក្បែរ​សព​របស់​លោក មៅំ សេ​តុង​មែន ដែល​គាត់​ថា គាត់​ធ្វើ​លេងសើច​ប៉ុណ្ណោះ និង​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ពី​មិត្តភក្តិ​របស់​គាត់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ម្នាក់​ថ្លែង​​ប្រាប់​សារពត៌មាន​នៅ​វិមាន​។​

​ប៉ូលីស​ក៏បាន​ឆែក​ឃើញ​រូបភាព​ជា​ង ២​ពាន់​សន្លឹក​ផងដែរ​នៅក្នុង​ទូរស័ព្ទ​របស់​បុរស​ខាងលើ ដែល​រូបភាព​មួយចំនួន​សុទ្ធតែ​ថត​អាសអាភាស​។​

​ការ​ធ្វើ​កោសល្យវិច័យ​ក៏​បាន​បង្ហាញថា មាន​ស្នាម​ទឹកកាម និង​ទឹកនោម នៅ​លើ​មុខ ដៃ និង​ប្រដាប់​ភេទ របស់​សព​លោក ម៉ៅ សេ​តុង​ផងដែរ​។​

​អ្នកគ្រប់គ្រង​នៅ​វិមាន​ម៉ៅ សេ​តុង ឈ្មោះ Zhou Qishan បាន​បញ្ជាក់​ប្រាប់​អ្នក​សារពត៌មាន​ថា​​ជនជាប់ចោទ​នោះ​មាន​បញ្ហា​ផ្លូវចិត្ត​យ៉ាងខ្លាំង ក្រោយពេល​ប្រពន្ធ​របស់​គាត់​បាន​លែងលះ​ជាមួយ​​គាត់​កាលពី​ឆ្នាំមុន ហើយ​គាត់​មាន​អារម្មណ៍​ឯការ​យ៉ាងខ្លាំង​។​

​អ្នកជំនាញ​ជឿជាក់ថា បុរស​ខាងលើ​ប្រឈម​នឹង​ទោស​ប្រហារជីវិត​។​

​សូមបញ្ជាក់​ថា លោក ម៉ៅ សេ​តុង គឺជា​បិតា​ស្ថាបនិក​សាធារណៈ​ប្រជាមានិត​ចិន និង​ជា​ប្រធាន​​បក្ស​កុ​ម្មុនី​ស​ចិន ចាប់តាំងពី​ឆ្នាំ ១៩៤៥ រហូតដល់​ពេល​គាត់​ស្លាប់ នៅក្នុង​ឆ្នាំ ១៩៧៦៕ សុភ័ក្ត្រ​

spot_img
×