Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លឺ​ជន​ចម្លែក​គោះទ្វារ តែ​នាង​មិន​ព្រម​បើក និង​ឆ្លើយ ព្រោះ​បារ​ម្មណ៍​ពី​សុវត្ថិភាព ប៉ុន្តែ​ពេល​ឆែក​កាមេរ៉ា​មើល ទើប​នាង​ស្តាយ​ក្រោយ​ (មានវីដេអូ)

spot_img

​នៅ​ពេល​ជន​ចម្លែក​ណា​ម្នាក់​មក​គោះ​ទ្វារ​ផ្ទះ​របស់​អ្នក​ច្រើនដង អ្នក​ប្រាកដជា​មាន​ការ​ព្រួយ​បារ​ម្មណ៍ និង​មិន​ឆ្លើយតប ឬ​បើកទ្វារ​នោះទេ ព្រោះ​អ្នក​ប្រហែល​ខ្លាច​មាន​បញ្ហា​សុវត្ថិភាព​។ រឿង​នេះ​បាន​កើត​​ឡើង​ចំពោះ​ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ Melissa Vang​។​

​នាង​កំពុង​នៅក្នុង​ផ្ទះ​ម្នាក់ឯង ជាមួយ​កូនស្រី​តូចៗ ២​នាក់ នៅពេល​មាន​ជន​ចម្លែក​ម្នាក់​មក​គោះ​​ទ្វារផ្ទះ​របស់​នាង​។ នាង​មិន​ព្រមឆ្លើយ​នោះទេ ដោយសារ​តែ​គិត​ពី​បញ្ហា​សុវត្ថិភាព​គ្រួសារ ប៉ុន្តែ​នៅពេល​​នាង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ទើប​នាង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជាខ្លាំង​។​

​នៅពេល​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ទើប​នាង​ដឹងថា អ្នក​ដែល​គោះ​ទ្វារ​ផ្ទះ​របស់​នាង​ច្រើន​ដងនោះ​​គឺជា​បុរស​វ័យក្មេង​ឈ្មោះ Tyler Opdyke សោះ​។ នាង​បាន​ដឹង​ការពិត​ថា មូលហេតុ​ដែល​គាត់​មក​​គោះ​ទ្វារ​ផ្ទះ​របស់​នាង គឺ​ដោយសារតែ​ចង់​យក​កាបូប​លុយ ដែល​មាន​ទឹកប្រាក់​ក្នុង​នោះ ១.៥០០​ដុល្លា​​ដែល​គាត់​បាន​រើស​បាន​នៅ​លើ​ដងផ្លូវ យក​មក​ឲ្យ​នាង​វិញ​សោះ​។​

​នៅពេល​នារី​វ័យក្មេង​នោះ មិន​ឆ្លើយតប ឬ​ព្រម​បើកទ្វារ បុរស​វ័យក្មេង​នោះ បានឃើញ​កាមេរ៉ា​​សុវត្ថិភាព ហើយក៏​បាន​សម្រេចចិត្ត​បង្ហាញ​កាបូប​លុយ​ដែល​គាត់​រើស​បាន​ដាក់​កាមេរ៉ា និង​មាន​​បំណង​ប្រាប់ថា គាត់​គ្មាន​បំណង​អ្វី​ផ្សេង​នោះទេ គ្រាន់តែ​ចង់​យក​កាបូប​លុយ​មកឲ្យ​ម្ចាស់​វា​វិញ​។ គាត់​ក៏​បាន​ទុក​កាបូប​លុយ​នោះ​នៅមុខ​ផ្ទះ រួច​ចាកចេញ​ទៅ​។​

​នារី​វ័យក្មេង​ខាងលើ ក៏​បាន​បង្ហោះ​វីដេអូ​នោះ​នៅ​លើ​ហ្វេ​ស​បុក ដោយ​បាន​សរសេរថា សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ដល់​បុរស​ម្នាក់​នេះ​។ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​ទុកចិត្ត​គាត់ និង​ព្រម​បើកទ្វារ​ឲ្យ​គាត់ ហើយ​ការ​ពិត​គាត់​ជា​មនុស្ស​ល្អ​ពិតប្រាកដ​។​

​ទោះយ៉ាងណា នារី​នោះ ក៏​បាន​ជួប​បុរស​ម្នាក់​នោះ ហើយ​បាន​និយាយ​អរគុណ​ចំពោះ​អំពើ​ល្អ​របស់​គាត់​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times

spot_img
×