Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្មា​១​ក្បាល​ឃើញ​មិត្ត​រង​ទុក្ខ​មិន​ចាកចោល​ទេ តែ​វា​បានធ្វើ​ទង្វើ​ដ៏​ស្មោះត្រង់​មួយ​នេះ ឃើញ​ហើយ​មិន​សរសើរ​ម្តេចទៅ​!! (​វីដេអូ​)

spot_img

​វីដេអូ​ដែល​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​សត្វ​ឆ្មា​១​ក្បាល​ចំពោះ​មិត្ត​របស់​វា ខណៈ​ពេ​ដែល​វា​ព្យាយាម​ពាំ​យក «​សាកសព​» មិត្តភក្តិ​របស់​វា​យ៉ាង​លំបាក ទៅ​កន្លែង​មាន​សុ​វត្តិភាព បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន ដោយបាន​ទាក់ទាញ​ភាព​រំជួលចិត្ត ពី​សំណាក់​អ្នកលេង​អ៊ិន​ធើ​ណែ​ត​ជាច្រើន ។​

​ខណៈពេល​ដ៏​សង្វេក​នេះ ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​ដងផ្លូវ​មួយកន្លែង ស្ថិតក្នុង​ស្រុក Songbei ទីក្រុង Harbin ខេត្ត Heilongjiang ប្រទេស​ចិន កាលពី​ថ្ងៃទី​០២ កក្កដា ។ នេះ​បើ​យោងតាម Daily Mail ។​

​គេ​ក៏​ពុំ​ដឹងថា សត្វ​ឆ្វា​នោះ​ងាប់​ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ គេ​បានឃើញ​មិត្តភក្តិ​របស់​វា បាន​ប្តេជ្ញាចិត្ត​មិន​ចាក​ចេញពី​សាកសព​រប​ស់វា​ទេ ដែល​កំពុង​ដេក​នៅលើ​ដងផ្លូវ​មួយ នៃ​ស្រុក Songbei ។​

​សត្វ​ឆ្មា​ដ៏​ស្មោះ​ត្រង់នេះ ពិតជា​បាន​ព្យាយាម​យ៉ាង​លំបាក ដើម្បី​នាំយក​សាកសព​មិត្តភក្តិ​របស់​វា ដោយ​ឈប់​លើក​ជា​ច្រើនដង ទម្រាំ​វា​នាំយក​ទៅដល់​កន្លែង​រថ​យន្ត​១​គ្រឿង និង​សម្ងំ​លាក់ខ្លួន​នៅ​ខាងក្រោម​នោះ​បណ្តោះអាសន្ន ។​

​អ្នកមើល​ម្នាក់​អាច​ត្រូវ​បានលឺ​និយាយថា​៖ «​បងប្អូន មើលចុះ​! សត្វ​ឆ្មា​១​ក្បាល​នេះ ពិតជា​ចេះ​ណាស់ វា​កំពុង​ព្យាយាម​នាំយក​សាកសព​មិត្តភក្តិ​របស់​វា ចេញពី​កន្លែងកើតហេតុ​…» ។​

​ទោះយ៉ាងណា ឃ្លី​ប​នេះ​បានបញ្ចប់​ត្រឹម​ពួកវា​ទាំងពីរ​ជ្រក​ក្រោម​រថយន្ត​១​គ្រឿង ៕ ចន្ទី​

spot_img
×