Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ិ​ន ច័ន្ទនី​រ័ត្ន កាន់តែ​ស្រស់ស្អាត ក្នុង​សម្លៀកបំពាក់​ដ៏​សាមញ្ញ ធ្វើឱ្យ​ទស្សនិកជន​អត់ទ្រាំ​មិន​សរសើរ​មិនបាន​

spot_img

​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ក្រៅពី​ជា​ពិធីការ​រិ​នី​ដ៏​មាន​ប្រជាប្រិយភាព​ហើយ​នោះ ក៏​ជា​តារា​សម្ដែង​ម្នាក់​ផងដែរ ដែលមាន​សម​ត្ថិ​ភាព​ខ្ពស់ អាច​ទាក់ទាញ​បាន​ភាពល្បីល្បាញ​រយៈពេល​យូរ ពោលគឺ​តាំងពី​តែ​ពេល​ប្រឡូក​ក្នុង​សិល្បៈ​ដំបូង​បន្ទាប់ពី​ជាប់​ជ័យ​លោ​ភី​ជា freshie girls នា​អំឡុង​ឆ្នាំ ២០០៧ រហូតដល់​បច្ចុប្បន្ន ។

​គេ​សង្កេតឃើញថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប្រជាប្រិយភាព​របស់​ស្រី​ស្អាត​រូបនេះ កាន់តែខ្លាំង​ឡើងៗ ស្របពេល​ជាមួយ​សម្រស់ ក៏​ចេះតែ​កើនឡើង​ថ្វ​រដង​ដែរ ថ្វីបើ​បច្ចុប្បន្ន​កញ្ញា​មាន​វ័យ​ជ្រេ​បន្តិច​ក៏ពិតមែន ។ ជារឿយៗ តួឯក​ស្រី​នៅក្នុង​រឿង «​ធ្មប់​» ខាង​នេះ តែងតែ​បង្អួត​សម្រស់​របស់ខ្លួន ដោយ​បង្ហោះ​រូបថត​នៅលើ​ទំព័រ ក៏ដូចជា​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ជាក់ស្ដែង​ដូចជា​មុននេះ ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ក្នុង​សម្លៀកបំពាក់ ដ៏​សាមញ្ញ ប៉ុន្តែ​មើលទៅ​សម្រស់​របស់​កញ្ញា ពិតជា​ស្រស់ស្អាត​ខ្លាំង ស៊ីគ្នា​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ផងដែរ ។

​ខាងក្រោម​នេះ គឺជា​រូបថត​ជា​សន្លឹក​របស់​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ៕ សាវុធ

spot_img
×