Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់​ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំង​លក់ និង​ការប្រើប្រាស់​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះ ខាត (KHAT) ដែល​ផ្ទុក​សារធាតុ​ញៀន​

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​ប្រកាស​ស្តីពី ការហាមឃាត់​ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំង​លក់ និង​ការប្រើប្រាស់​រុក្ខជាតិ​ខាត (KHAT)​។​

​បើ​យោង​តាម​សេចក្តីប្រកាស នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្តីពី ការហាមឃាត់​ការនាំចេញ នាំចូល ការឆ្លងកាត់ការ​តាំង​លក់ និង​ការប្រើប្រាស់​រុក្ខជាតិ​ខាត (KHAT) មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖ ប្រការ​១៖ រុក្ខជាតិ​ខាត (KHAT) ជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ប្រភេទ Cathinone និង Cathine ត្រូវបាន​ចាត់ទុក​ជា​រុក្ខជាតិ​នេះ ដូចជា​សារធាតុ​ខាងលើ​ដែរ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន (​ក្នុង​តារាង​ទី​២) ។​ប្រការ​២៖ ការនាំចេញ​-​នាំចូលការ​ដឹកជញ្ជូន ការ​ស្តុក ការតាំង​លក់ ការឆ្លងកាត់ និង​ការប្រើប្រាស់ រុក្ខជាតិ​ខាត (KHAT) ត្រូវ​បាន​ហាមឃាត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រការ​៣៖ ជន​ណា​ដែល​ប្រព្រឹត្តល្មើស​នឹង​ប្រការ​២ ត្រូវ​ផ្តន្ទាទោស​តាម​ទោស​ប្បញ្ញត្តិ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន​។​ប្រការ​៤៖ នាយក​ខុទ្ទកាល័យ អគ្គនាយកដ្ឋាន​រដ្ឋបាល​-​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​បច្ចេក​ទេស​សុខាភិបាល អគ្គធិការ ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​។​

​ប្រធាន​អង្គភាព​សុខាភិបាល ថ្នាក់កណ្តាល និង​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន និង​អាជ្ញាធរ​ដែនដី​ដើម្បី​អនុវត្តន៍​ប្រកាស​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×