Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រៀវ​ស្ញើប​ណាស់ ! ពេល​ឃើញ​ពិធីបុណ្យ​ហូប​បួស “​ទារុណកម្ម​ផ្លូវកាយ​” នៅ​ប្រទេស​ថៃ​

spot_img

… អ្នក​គោរព​បូជា​រឿងនេះ ហ៊ាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ធ្វើ “​ទុក្ខ​បុក​ម្នេញ​” រាងកាយ​យ៉ាង​សាហាវ ។ ជាអាទិ៍ ចាក់​ទម្លុះ​ដោយ​វត្ថុ​ស្រួច​លើ​រាងកាយ ដើរ​លើ​រងើកភ្លើង​ក្រហម​ច្រាល លី​ផាវ​កំពុង​ផ្ទុះ​… បំណង “​សម្អាត​ព្រលឹង​” របស់ខ្លួន ។​

​កោះ​ភូ​កេ​តរបស់​ថៃ ដែល​រមនីយដ្ឋាន​ដ៏​ល្បី​រន្ទឺ តែង​រៀបចំ​ពិធីបុណ្យ​ហូប​បួស​រៀងរាល់ឆ្នាំ ។ ក្នុងនោះ​មាន​ឈុត​ឆាក​ធ្វើបាប​រាងកាយ​គួរឲ្យខ្លាច ព្រោះ​វា​ពិតជា​… សាហាវ​ណាស ។​

​ពិធីបុណ្យ​ហូប​បួស ភូ​កេត ប្រព្រឹត្ត​ទៅ​រយៈពេល ១០​ថ្ងៃ ហើយ​វា​ទាក់ទាញ​មនុស្ស​រាប់ពាន់​នាក់ និយម​សាសនា​តាវ (​តាវ​និយម​) មក​ចូលរួម ។​

​សាសនិក​តាវ​និយម​អនុវត្ត​នូវ​វិធី​ធ្វើ​បាប​រាងកាយ​គួរឲ្យខ្លាច ដូចជា​ចាក់​ទម្លុះ​ស្បែក ដើរ​លើ​រងើកភ្លើង​… ដើម្បី​ធ្វើឲ្យ​ដួង​ចិត្តបាន​ស្អាត​បរិសុទ្ធ ។​

​ហ្វូង​មនុស្ស​ដែល​ចាក់​ទម្លុះ​ស្បែក រាងកាយ​… នាំគ្នា​ដើរ​ទាំង​ហ្វូង​តាម​ដង​វិថី ។​

“Teskan Gin Jay” ឬ​ពិធីបុណ្យ​ហូប​បួស មាន​ប្រពៃណី​ជាង ១៥០​ឆ្នាំ​មកហើយ នៅ​កោះ​ភូ​កេត ចម្ងាយ​ពី​ក្រុង​បាងកក ៨៤០​គីឡូម៉ែត្រ ។​

​នៅ​អំឡុង​ពិធីបុណ្យ​នេះ សាសនិក​ពុំ​អនុញ្ញាត​ឲ្យ​បរិភោគសា​ច់ ផឹកស្រា រួមភេទ​… ព្រោះថា ទង្វើ​ទាំងនេះ​វា​ធ្វើឲ្យ​គគ្រិច​ខ្លួនប្រាណ និង​ព្រលឹង​គេ ។​

​សំឡេង​ផាវ​ផ្ទុះ ស្នូរ​ស្គរ​… ជា​សំឡេង​បណ្តេញ​ព្រលឹង​របស់​បិសាច​សាហាវ និង​ដង្ហើយ​ហៅ​ទេវតា​ឲ្យមក​ធ្វើ​ជា​សាក្សី ។​

​ពួក​គេ​ជឿ​ថា ការចាក់​ទម្លុះ​តាម​មាត់​ជា​ទង្វើ​បណ្តេញ​ខ្មោច​ព្រាយ ។​

​តាម​ជំនឿ​នៃ​សាសនា​នេះ គឺ​អ្នក​ណា​អាច​ទម្លុះ​វត្ថុ​មុត​ស្រួច​ចូល​សាច់​បាន​ច្រើន​កាលណា នោះ​ចិត្ត​របស់​គេ​កាន់តែ​បរិសុទ្ធ​ជាមួយ​ទេវតា​កាន់តែ​ខ្លាំង​ដែរ​៕ ចន្ទ្រា​

spot_img
×