Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ស្រី​ដ៏​កម្រ​រក​! ហ៊ាន​ប្រឈមមុខ និង​ធ្វើ​ឲ្យ​ចោរ​កាំបិត​​ស្ទើរ​ភ្លើង​ភ័យ​រត់​សុំ​តែ​សុខ ជាមួយ​ពាក្យសម្តី​ដ៏​មិន​ខ្លាចញញើត​មួយ​នេះ (​វីដេអូ​)

spot_img

​បុគ្គលិក​គិតលុយ​នៅ​ហាង​លក់​សម្ភារៈ​ទំនើប​មួយកន្លែង នៅក្នុង​ទីក្រុង Nanjing ប្រទេស​ចិន បាន​កំពុង​ទទួល​ការកោតសរសើរ​ជាខ្លាំង ចំពោះ​សកម្មភាព​ដ៏​ក្លាហាន​របស់​នាង ដែល​បាន​ហ៊ាន​តតាំង​មិន​ខ្លាចញញើត និង​សូម្បី​ដេញតាម​ចាប់ចោរ​ប្លន់​ប្រដាប់​ដោយ​កាំបិត​វ័យក្មេង​ម្នាក់ ។​

​ស្ត្រី​ម្នាក់​ឈ្មោះថា Wang បាន​កំពុង​បំពេញ​តួនាទី​របស់​នាង​ក្នុងនាម​ជា​អ្នក​គិតលុយ នៅក្នុង​ហាង​លក់​សម្ភារៈ​មួយ ប៉ុន្តែ នៅពេលនោះ ស្រាប់​តែមាន​ចោរ​វ័យក្មេង​ម្នាក់ ចូលមក​ប្លន់​នាង​នៅវេលា​ម៉ោង ៤ ទើប​ភ្លឺ​ថ្ងៃអាទិត្យ ។ នេះ​បើ​យោងតាម South China Morning Post ។​

​ក្នុង​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ បុរស​ម្នាក់​ដែល​ក្រោយមក​ត្រូវបាន​បញ្ជាក់​មានឈ្មោះ Liu អាយុ ២២ ឆ្នាំ អាច​ត្រូវ​បានឃើញ​ដើរ​ឆ្ពោះ​មក​កន្លែង​គិតលុយ ជាមួយ​ទំនិញ​ជាច្រើន ដើម្បី​បង់ប្រាក់ ប៉ុន្តែ នៅពេលនោះ បុរស​នេះ​ស្រាប់តែ​ដក​កាំបិត និង​ភ្ជង់​នាង​តែម្តង ។​

​ជំនួស​ឲ្យ​ការប្រគល់​លុយ​ទទេៗ​ឲ្យ​វិញ ទៅតាម​តម្រូវការ​របស់​ចោរ​ស្ទើរភ្លើង​នេះ ស្ត្រី​ក្លាហាន​នេះ បាន​ឈរ​ជ្រែងដៃ និង​ថែមទាំង​ស្រែក​ដាក់​ចោរ​ម្នាក់នេះ ខណៈ​រូបគេ​គំរាម​នាង​ជាមួយ​កាំបិត ។​

​នាង​អាច​ត្រូវបាន​លឺ​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​ប ខណៈ​នាង​ផ្តល់ដំណឹង​នេះ​ដល់​មិត្តភក្តិ​រួមការ​ងារ​របស់​នាង ឲ្យ​ទូរស័ព្ទ​ទៅ​ប៉ូលីស​ថា​៖ «​កុំ​សង្ឃឹម អា​ញ់​មិន​ឲ្យ​ប្រាក់​ទៅ​ឯង​សូម្បីតែ​១​សេន​ឡើយ​» ។ Wang បន្តថា​៖ «​ប្លន់​យើង​មក បើ​ឯង​ក្លាហាន​!!» ។​

​ដោយសារតែ​ភាពក្លាហាន​របស់​នាង បាន​គំរាម​ទៅលើ Liu វិញ ជាហេតុ​ធ្វើ​ឲ្យ​ចោរ​រូបនេះ​ដកខ្លួន​ថយ និង​ប្រញាប់ប្រញាល់​ប្រមែប្រមូល​របស់របរ​ទំនិញ​ដែលមាន​តម្លៃ​ប្រហែល ១.៥០ ដុល្លារ រត់​ផាស​ក្រ​ញ៉ាំ​តែម្តង ។ ទោះយ៉ាងណា​ក៏ដោយ Wang បាន​ប្តេជ្ញាចិត្ត​ដេញតាម​ចាប់ចោរ​វ័យក្មេង​ស្ទើរ​បទពិសោធន៍​នេះ នៅ​ខាងក្រៅ​ហាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង ។​

​អ្នកដំណើរ​ដែល​បានឃើញ​ហេតុការណ៍ បាន​ចូលរួម​ជាមួយ Wang តាម​ក្របួច​ក Lui និង​នាំគ្នា​លត់​ដំ​យ៉ាង​ចាស់ដៃ មុនពេល​ប៉ូលីស​មកដល់ ដើម្បី​យកទៅ​ឃុំខ្លួន​បន្ត ៕ ឧ​ត្ត​ម​

spot_img
×