Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន ឧ​ត្ថ​ម្ភ​ដល់​លោក ចាន់ សម័យ ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​

spot_img

​មុននេះ សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​សម្ដេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន បានផ្ដល់​ប្រាក់​ឧ​ត្ថ​ម្ភ​ដល់​លោក ចាន់ សម័យ ព្រមទាំង​ក្រុមគ្រួសារ ដែល​កំពុង​ជួប​ជីវភាព​ខ្វះខាត ចំនួន ១​ម៉ឺន​ដុល្លារ សម្រាប់​ដោះស្រាយ​ការរស់នៅ ខណៈដែល​ម្ចាស់​បទ «​សុំ​មេមាន់​» រូបនេះ កំពុងមាន​ជម្ងឺ​ប្រចាំកាយ ។

​យោងតាម​ប្រភពពី​លោក ហេង ឡុង បានឱ្យដឹង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ង​ថា «​សូមជួយ​ស៊ែរ​ថ្លែងអំណរគុណ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​តារា​កម្សត់ ចាន់ សម័យ ១​ម៉ឺន​ដ​ល្លារ​។ សូម​ឲ្យ​សម្តេច​ទាំងពីរ​ជួបតែ​ពុទ្ធ​ព្រះ​ទាំង ៤​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ។

​គួរ​បញ្ជាក់ថា ក្រោយពី​មានការ​ចុះផ្សាយ​អំពី​ស្ថានភាព​ខ្វះខាត​មុខក្រោយ​របស់លោក ចាន់ សម័យ មាន​មិត្ត​សិល្បៈករ សិល្បៈការិនី ជាច្រើនរូប បាន​ឧម​ត្ថ​ម្ភ​ថវិកា​ផ្ទាល់ខ្លួន សម្រាប់​ជួយ​ដល់​លោក ដើម្បី​ចិញ្ចឹម​កូនៗ និង​ព្យាបាល​ជម្ងឺ​ផងដែរ ខណៈដែល​កាល​ពីមុនមក លោក​ប្រក​បរបរ​ស្ទូចត្រី​តែប៉ុណ្ណោះ ៕ សាវុធ

spot_img
×