Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់ហេតុ​ស្តីពី​ស្គរ​មហោរធឹក​មួយ នៅ​ខេត្តកំពង់ចាម​

spot_img

មុន​ឥណ្ឌូ​រូបនីយកម្ម បុព្វការី​ជន​ខ្មែរ​បាន​ស្គាល់​វឌ្ឍនភាព​គ្រប់​វិស័យ​រួចទៅហើយ ដូច​វិស័យ​សិប្បកម្ម ស្ថាបត្យកម្ម ជា​ភស្តុតាង​ស្រាប់​។ បន្ថែម​ជាមួយនេះដែរ ពួកគេ​ក៏មាន​ការប្រាស្រ័យ​ទាក់ទង​ខាង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​ខាង ជាពិសេស ប្រទេស​ចិន​មុន​ការបង្កើត​រដ្ឋ​ហ្វូ​-​ណន នា​ដើម​សតវត្សរ៍​ទី ១ នៃ​គ​.​ស​។​

រូបភាព ១-២ : រូប​ដកស្រង់​ចេញពី​កោះសន្តិភាព ថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ ២០១០

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ខាង​បុរាណវិទ្យា យើង​បានដឹងថា មានការ​នាំចូល​ពី​ប្រទេស​ចិន នូវ​របស់​ប្រើប្រាស់​មួយចំនួន ដូចជា​ស្គរ​មហោរធឹក និង​ថ្មយក់​សម្រាប់ធ្វើ​គ្រឿងអលង្ការ​ជាដើម ចូលក្នុង​ដែនដី​សុវណ្ណ​ភូមិ​។ សូមបញ្ជាក់ថា តាម​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ សុវណ្ណ​ភូមិ​នៅទីនេះ គឺ​សំដៅ​ប្រទេស​ហ្វូ​-​ណន ឬ​អតីត​ទឹកដី​កម្ពុជា ប្រទេស​ភូមា អតីត​ទឹកដី​មន ប្រទេស​ចម្ប៉ា ជ្រោយ​មល​យូ និង​ប្រទេស​ឥណ្ឌូនេស៊ី ដោយហេតុថា​ប្រទេស​ថៃ ឬ ឡាវ​/​លាវ និង​ប្រទេស​វៀតណាម​ខាងត្បូង មិនទាន់​ចាប់បដិ​ស​ណ្ឋិ​ក្នុង​ទឹកដី​ខ្មែរ​បុរាណ​នៅឡើយ​ទេ។​

​ថ្មីៗ​នេះ នៅលើ​ទួល​មួយ​ចម្ងាយ​ប្រហែល​ជាមួយ​គីឡូម៉ែត្រ​ពី​ភូមិ​ពាម ឃុំ​ព្រែក​ក្របៅ ស្រុក​គង​មាស ខេត្តកំពង់ចាម ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា គេ​បាន​រកឃើញ​នូវ​ស្គរ​មហោរធឹក​មួយ នៅ​សៀមរាប​។ សូមជម្រាបថា ស្គរ​នេះ ធ្វើ​ពី​សំ​រិ​ទ្ធិ ដែលមាន​ទម្ងន់​ប្រមាណ​ជា ៤​គីឡូក្រាម (Cf. សូម​មើល​កោះសន្តិភាព​ថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ ២០១០) ជា​ភស្តុតាង​ជាក់ស្តែង​មួយ​បង្ហាញ​ឲ្យ​ដឹង​នូវ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​រវាង​ខ្មែរ និង​ចិន​យ៉ាង​ប្រាកដ​។​

​សូមជម្រាបថា ពី​មុនគេ​ធ្លាប់​រកឃើញ​នូវ​ស្គរ ឬ​បំណែក​ស្គរ​មហោរធឹក​មួយចំនួន នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ដូច​នៅ​ខេត្តព្រៃវែង បន្ទាយមានជ័យ​ជាដើម តែ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ស្គរ​ប្រភេទ​នេះ ដែលមាន​រូបរាង​ពេញ ត្រូវបាន​ជួបប្រទះ​នៅលើ​ទឹកដី​ខេត្តកំពង់ចាម​៕ (​ម​.​ត្រា​ណេ​)​

spot_img
×