Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ប្រធានាធិបតី​ក្រូ​អាត ច្រើន​ត្រូវ​គេ​ភ័ន្តច្រឡំ​ថា​ជា​តារា​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់ Bikini របស់​អាមេរិក​

spot_img

​អ្នកស្រី​ប្រធានាធិបតី​ក្រូ​អាត Kolinda Grabar-Kitarovic ល្បី​ថា​ជា​អ្នក​ស្រឡាញ់​ចូលចិត្ត​បាល់ទាត់​ណាស់ ។​

​ស្ត្រី​ប្រធានាធិបតី​ក្រូ​អាត Kolinda Grabar-Kitarovic ។​

​ក្រូ​អាត​ទើប​ផ្តួល​ក្រុម​ជើង​ខ្លាំង​អង់គ្លេស ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ ជោគជ័យ​នេះ​ពុំ​ត្រឹម​ធ្វើឲ្យ​កីឡាក​របាល់ទាត់​ក្រូ​អាត​ត្រូវ​គេ​ស្គាល់​គ្រប់គ្នា​ទេ សូម្បី​ប្រធានាធិបតី​ប្រទេស​គេ​ក៏​ល្បីល្បាញ “​ដោយសារ​” ផងដែរ ។​

​តាម Mirror អ្នកស្រី Kolinda បាន​ចូល​ដល់​បន្ទប់​ប្តូរ​សម្លៀក​បំពាក់​របស់​ក្រុម​ជម្រើសជាតិ​ក្រោយ​ពេល​បញ្ចប់​ការប្រកួត​ជាមួយ​ដា​ណឺ​ម៉ាក នៅ​ថ្ងៃ​ទី ២ ខែកក្កដា (​ក្រូ​អាតឈ្នះ​) ហើយ​ចាប់​ឱប​កីឡាករ​ជាការ “​អរគុណ​” ។​

​នៅ​ថ្ងៃ​ទី ៨ ខែកក្កដា ពេល​ក្រូ​អាតឈ្នះ រុស្ស៊ី​ក៏​គាត់​មាន​ទង្វើ​បែប​នេះ​ដែរ ហើយ​ថែមទាំង​ជប់លៀង​អបអរ​ជាមួយ​ក្រុម​កីឡាករ​ផង ។​

​អ្នកស្រី Kolinda នៅ​ពហុ​កីឡដ្ឋាន រុស្ស៊ី​អបអរ គាំទ្រ​ក្រុម​របស់​ប្រទេស​ខ្លួន ។​

​នៅក្រោយ​ការប្រកួត​លើក​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​នាំគ្នា​ចុះ​ផ្សាយ​រូបភាព​មួយ ហើយ​ថា​អ្នកស្រី Kolinda ស្លៀក​ប៊ី​គីនីនៅ​រុស្ស៊ី ។ ប៉ុន្តែ​ការពិត​នេះ​ជា​រូបភាព​របស់​តារា​បង្ហាញ​ម៉ូត​អាមេរិក CoCo Austin ភរិយា​របស់ rapper Ice T ថត​នៅ​ឆ្នាំ ២០១៦ សោះ ។​

​មនុស្ស​ម្នាក់ comment ថា ៖ “​ព្រះ​អើយ​! ខ្ញុំ​ចង់​ធ្វើ​ពលរដ្ឋ​ក្រូ​អាត​!” ម្នាក់​ទៀត​បន្ថែម ៖ ឯណា​ទៅ​!​ស្ថានទូត​ក្រូ​អាត​?” ។​

​អ្នកស្រី Kolinda ច្រើន​ច្រឡំ​ជាមួយ​តារា​បង្ហាញ​ម៉ូត​អាមេរិក CoCo Austin ។​

​តាម Newsweek អ្នកស្រី Kolinda ឆ្នាំនេះ អាយុ ៥០​ឆ្នាំ ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រជា​នា​ធិបតី​ក្រូ​អាតពី​ឆ្នាំ ២០១៥ ហើយក៏​ជា​ស្រី​ដំបូង​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ប្រទេស​នេះ ។​

​មុន​ក្លាយជា​ប្រធានាធិបតី អ្នកស្រី​ជា​ស្ត្រី​ដំបូង កាន់​តួនាទី​ជា​ជំនួយការ​អគ្គលេខា NATO ទទួល​ការងារ​ការទូត​សាធារណៈ ។​

​អ្នកស្រី Kolinda រៀន​នៅ​សកល​វិទ្យាល័យ​ច្រើន នា​អឺរ៉ុប និង​អាមេរិក ហើយ​បាន​ទទួល​អាហារូបករណ៍ Fulbrigh ក្លាយ​ជា​បណ្ឌិត​អំពី​ទំនាក់ទំនង​អន្តរជាតិ និង​នយោបាយ​សុខមាលភាព នៅ​សកល​វិទ្យាល័យ George Washington អាមេរិក ។ អ្នកស្រី​ចេះ​ភាសាបរទេស​ច្រើន ជាអាទិ៍ អង់គ្លេស អេ​ស្ប៉ាញ និង​ព័រទុយហ្កាល់ ហើយ​អាច​និយាយ​បាន​ភាសា​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី ៕ សូ​យ​ន

spot_img
×