Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​រង​ការចោទប្រកាន់ថា​បាន «​ទទួល​សំណូក​ពី​ស្ថាប័ន​ចារកម្ម​» មក​ចំណាយ​ផ្ទាល់ខ្លួន​

spot_img

​អ្នកស្រី Park Geun-hye ត្រូវបាន​ចោទប្រកាន់ថា​បានទទួល​សំណូក​ពី​ស្ថាប័ន​ចារកម្ម​ក្នុង​អណ​ត្តិ​របស់ខ្លួន យកទៅ​ចាយវាយ​ឯកជន ។​

​បណ្តា​អយ្យការ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៥ វិច្ឆិកា ឲ្យ​ដឹងថា អតីត​ប្រធានាធិបតី​រូបនេះ​កំពុង​រង​ការមន្ទិលសង្ស័យ​ថា​បាន​ចាយវាយ​សំរាប់​គោលបំណង​ឯកជន នូវ​មូលនិធិ​ពុំ​ស្របច្បាប់​របស់​ស្ថាប័ន​ចារកម្ម (NIS) ផ្តល់​ឲ្យ​ពេញ​អំឡុង​ពេលដែល​ស្ថិតក្នុង​មុខតំណែង -​នេះ​បើតាម Yonhap ។​

​មន្ត្រី​ពុំ​បញ្ចេញ​ឈ្មោះ​ម្នាក់​ពី​ស្ថាប័ន​អយ្យការ បាន​អះអាងថា​៖ «​ការស៊ើបអង្កេត​លើ NIS ពុំ​បង្ក​ឥទ្ធិពល​ដល់​សន្តិសុខ​ជាតិ​ទេ ហើយ​ដើម្បី​សន្តិសុខ​ជាតិ បណ្តា​ទណ្ឌកម្ម​តឹងរ៉ឹង (​ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​ករណីនេះ​) ជា​រឿង​ពុំ​អាច​ចៀសវាង​បានឡើយ​» ។ លោក​ក៏បាន​បញ្ជាក់​ច្បាស់​ថាៈ ចរិត​នៃ​ករណីនេះ​គឺ​ក្រុមមន្ត្រី​បាន​ប្រើប្រាស់​ថវិការ​របស់រ​ដ្ឋ ធ្វើការ​សូកប៉ាន់​ឲ្យ​អ្នកស្រី Park សំរាប់​ទុក​ចាយវាយ​ជា​ប្រយោជន៍​ឯកជន ។​

​ភាគី​អយ្យការ​កំពុង​រង់ចាំ​តុលាការ​អនុម័ត​បទបញ្ជា​រ​ចាប់ខ្លួន​អតីត​មេដឹកនាំ ៣ រូប របស់ NIS ក្នុង​អណ​ត្តិ​ដែល​អ្នកស្រី Park ជា​ប្រធានាធិបតី​រួមមាន​៖ Nam Jae-joon, Lee Byong-ho និង Lee Byung-kee ។ អ្នក​ទាំង​៣​នេះ​ត្រូវ​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​ថវិការ​របស់ NIS សូកប៉ាន់​បណ្តា​ទីប្រឹក្សា​ស្និទ្ធស្នាល​នឹង​អ្នកស្រី Park ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ ២០១៦ ដែលមាន​ទឹកប្រាក់ ៣,៦ លាន​ដុល្លារ ។​

​ចំណែក​ជន​រង​ការចោទប្រកាន់​ទាំង​៣​រូប​វិញ សុទ្ធសឹង​និយាយថា ពួកគេ​បាន​ចំណាយលុយ​តាម​សំណូមពរ​ពី​ការិយាល័យ​ប្រធានាធិបតី​។​

​គួររំលឹកថា តុលាការ​ធម្មនុញ្ញ​រប​ស់​កូរ៉េខាងត្បូង កាលពី​ខែមីនា បានចេញ​សាលដីការ​ដកហូត​មុខតំណែង​ពី​ប្រធានាធិបតី​អ្នកស្រី Park Geun-hye ក្រោយពី​អ្នកស្រី​ត្រូវ​រដ្ឋសភា​ចោទប្រកាន់​ទោស​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ ក្នុងនោះ​ជាអាទិ៍ៈ ការទទួល​សំណូក កេង​បន្លំ​មូលនិធិ​សាធារណៈ ប្រើប្រាស់​អំណាច​ល្មើសច្បាប់ និង​ធ្វើ​ឲ្យ​បែកធ្លាយ​ការសម្ងាត់​ជាតិ ៕

spot_img
×