Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​បញ្ជាក់​ស្នេហា​បរិសុទ្ធ តើ​ចាំបាច់​ត្រូវ​ប្រើ​កាំភ្លើង​បាញ់​ចំក្បាលដើម្បី​បញ្ជាក់ឬ​?

spot_img

​រឿងរ៉ាវ​នេះ​ពី​ដើម​ដល់​ចប់ នារី​ជា​សង្សារ​ពុំបាន​ដឹងថា ឪពុក​បង្កើត​របស់​ខ្លួន​បាន​និយាយ​បញ្ឃឺ​ចំពោះ​គូស្នេហ៍​របស់​នាង​ឡើយ ។​

​យុវជន​ឈ្មោះ Atul និង​មិត្តស្រី​បាន​ស្គាល់ និង​ស្វែងយល់​គ្នា​អស់​រយៈពេល ១៣​ឆ្នាំ ហើយក៏​បាន​ចុះ​អេតាស៊ី​វិល ប៉ុន្តែ​ឪពុក​របស់​នាង​ពុំ​យល់ព្រម​ឲ្យ​ពួកគេ​រៀបការ​ឡើយ ។ ម្តងនោះ​យុវជន​នេះ ដាច់ចិត្ត​សុំ​ជួប​ឪពុក​សង្សារ​ផ្ទាល់ ហើយ​អង្វ​ករ​សុំចូល​ស្តីដណ្តឹង ប៉ុន្តែ​បុរស​ជា​ឪពុក​រូប​នេះ បាន​បដិសេធ ហើយ​ថែមទាំង​និយាយ​បញ្ឈឺ​ថា បើ​ឯង​ពិតជា​ស្រឡាញ់​កូន​យើង តើ​ឯង​ហ៊ាន​យក​កាំភ្លើង​បាញ់​ចំ​ក្បាល​ខ្លួន​ឯង​ដែរ​ទេ​? ។​

បុរស​ដែល​ហ៊ាន​យក​កាំភ្លើង​បាញ់​ចំក្បាល ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ត​របស់​ខ្លួន ។​

​នៅវេលា​ម៉ោង ២០​និង​៥៦​នាទី ថ្ងៃទី ៣ ខែកក្កដា កន្លងមក Atul បាន​បង្ហោះ​សារ​មួយ​ថា ៖ “​ឪពុក​របស់​នាង​បាន​សំណូមពរ​ខ្ញុំ​ឲ្យទៅ​ផ្ទះ​គាត់ គាត់​ចង់ឲ្យ​ខ្ញុំ​ប្រើ​កាំភ្លើង​បាញ់​ចំក្បាល ដើម្បី​បញ្ជាក់​ថា ខ្ញុំ​ស្រឡាញ់​កូន​គាត់​មែន ។ ប្រសិនបើ​ខ្ញុំ​នៅ​មាន​ជីវិត​នោះ​គាត់​នឹង​ឲ្យ​ខ្ញុំ​រៀបការ​ជាមួយ​នាង ។ ពេលនេះ​ខ្ញុំ​កំពុង​នៅ​ផ្ទះ​របស់​នាង​ហើយ ។ ប្រសិនបើ​មាន​រឿង​អ្វី​កើតឡើង អ្នក​ទាំងឡាយ​មេត្តា​នាំ​ខ្ញុំ​ចេញផុត​ពី​ទី​នេះ​ផង​!” ។ បុរស​រូប​នេះ​ហាក់​ពុំទាន់​អស់ចិត្ត​បាន​សរសេរ​ប្រយោគ​មួយ​ទៀត​ថា ៖ “​ខ្ញុំ​ពិតជា​ពុំ​អាច​រស់​បាន​ប្រសិន​គ្មាន​នាង ។ គ្មាន​នរណា​ស្រឡាញ់​នាង​ដូច​ខ្ញុំ​ទេ ។ ខ្ញុំ​ស្រឡាញ់​នាង​ជា​រៀងរហូត សូម្បី​តែ​ពេល​ខ្ញុំ​ស្លាប់​ទៅ​ហើយ​ក្តី​” បន្ទាប់មក​បុរស​រូប​នេះ​បាន​បង្ហោះ​រូបថត​ជាង ៤០​សន្លឹក ដែល​ខ្លួន​បាន​ថត​ពីមុន​មក​ស្រាប់ ប្រហែល​ជា​ពេល​សរសេរ និង​បង្ហោះ​សារ​ព្រមទាំង​រូបភាព​នេះ​ហើយ Atul បាន​ទៅ​ជាមួយ​ពូ​របស់​ខ្លួន​ចូល​ជួប “​ឪពុក​សង្សារ​” ។ មិន​បាន​ប៉ុន្មាន​ផង ដោយ​ការប្រមាថ​របស់​ឪពុក​សង្សារ ក៏​កើត​ទៅជា​ជម្លោះ​មួយ​យ៉ាងខ្លាំង ។ ពេលដែល​បុរស​ជា​ឪពុក ស្រែក​រំលឹក​ពាក្យបញ្ឈឺ ដូច​ធ្លាប់​និយាយ​ជារឿយៗ ស្រាប់តែ Atul បាន​ស្ទុះ​ក្រោក​ពី​កៅ ទាញ​កាំភ្លើង រួច​កេះកៃ​តែម្តង ។ ហេតុការណ៍​នេះ​កើតឡើង​រហ័ស​ពេក​ធ្វើឲ្យ​អ្នក​ទាំងឡាយ​គ្មាន​ប្រតិកម្ម​អ្វី​ទាំងអស់ ។ ពូ​របស់ Atul បាន​នាំ​គាត់​ទៅ​មន្ទីរពេទ្យ​ភ្លាម ប៉ុន្តែ​ដោយ​រង​របួស​ធ្ងន់ធ្ងរ​រហូតទល់​ថ្ងៃទី ៦ ខែកក្កដា វេជ្ជបណ្ឌិត​ប្រកាសថា Atul Lokhande ត្រូវ​រស់នៅ​ជា​មនុស្ស​រុក្ខជាតិ​រហូត ។​

​ពេល​ដឹង​រឿងរ៉ាវ​នេះ​ក្រុមគ្រួសារ​របស់ Atul បាន​ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត ។​

​គ្រួសារ Atul សុខចិត្ត​ទទួល​ការឈឺចាប់​តែម្តង ដោយ​ពួកគេ​សុខចិត្ត​ឲ្យ Atul ចាកចេញ​ទៅ​កាន់​លោក​មួយ​ថ្មី ហើយ​រាងកាយ​របស់គាត់​ត្រូវបាន​វះកាត់​បរិច្ចាក​ដល់​មន្ទី​រ​ពេទ្យ​ឯកជន​ចំនួន ៣ ជាអាទិ៍ ថ្លើម ក្រ​លៀន ភ្នែក ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នក​ដទៃ ។​

​ពួកគេ​មិន​រំលឹក​សូម្បី​បន្តិច​ពី​សម្តី​របស់​បុរស​ជា​ឪពុក​កូនស្រី​។ ព្រោះថា​បើ​តាម​សម្តី​ឪពុក​រូប​នោះ គឺ​កូនស្រី​របស់​គាត់​ត្រូវ​រៀបការ​ជាមួយ Atul ដែល​ជា​មនុស្ស​រុក្ខជាតិ ៕ ចន្ទ្រា​

spot_img
×