Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកៈ​កិច្ចព្រមព្រៀង​ល្អ​បំផុត​ជាមួយ​រុស្ស៊ី គឺ​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​

spot_img

តាម​រ៉​យ​ទ័​រ ប្រធានាធិបតី​អាមេរិក Donald Trump នៅ​ថ្ងៃទី​១២​កក្កដា បានប្រកាសថា កិច្ចព្រមព្រៀង​ល្អ​បំផុត​ដែល​លោក​និង​សម​ភាគី​រុស្ស៊ី Vladimir Putin ទទួលបាន​គឺ​កិច្ចព្រមព្រៀង​អំពី​ពិភពលោក​មួយ​ដែល គ្មាន​អាវុធ​នុយក្លេអ៊ែរ​។

 

ប្រធានាធិបតី រុស្ស៊ី Vladimir Putin និងប្រធានាធិបតី​អាមេរិក Donald Trump

​ពេល​ត្រូវបាន​សួរថា តើ​លទ្ធផល​ល្អ​បំផុត​ក្នុងជំនួប​ជាមួយ​លោក Putin គឺជា​អ្វី​? លោក​Trump ឆ្លើយ​ច្បាស់ៗ​ថាៈ​«​រឿង​ល្អ​បំផុត​ឬ​? គឺ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​នៅលើ​ពិភពលោក គ្មាន​សង្គ្រាម គ្មាន​សេសសល់​លើ់​បញ្ហា គ្មាន​ជម្លោះ​…​នោះ​គឺជា​ប្រការ​ល្អ​បំផុត​ចំពោះ​ខ្ញុំ​»​។​

​ក្រៅពីនោះ​ប្រធានាធិបតី​Trump បានឱ្យដឹងថា លោក​ទន្ទឹងរង់ចាំ​ថ្ងៃ​ណាមួយ​នោះ​អ៊ីរ៉ង់​នឹង​ស្នើ​ធ្វើឱ្យ​ថយចុះ​នូវ​កង្វល់​អំពី​សន្ដិសុខ​របស់​អាមេរិក ពោលគឺ​ក្រុង Tehran នឹងមាន​ការគោរព​អាមេរិក ក្រោយពេល​អាមេរិក​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។​

​លោក​បានលើកឡើង​ដោយ​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​ដឹងថា​ពួកគេ​កំពុងមាន​បញ្ហា​ច្រើន ហើយ​ខឿនសេដ្ឋកិច្ច​ពួកគេ​កំពុង​ទ្រុឌទ្រោម​។ ប៉ុន្ដែ​ខ្ញុំ​នឹង​និយាយថា នៅ​ខណៈពេល​ណាមួយ​នោះ​ពួកគេ​នឹង​និយាយថា «​ចូរ​រួមគ្នា​លើកឡើង​នូវ​កិច្ចព្រមព្រៀង​មួយ​»​។ បច្ចុប្បន្ន​ពួកគេ​កំពុង​រង​មហន្ដរាយ​ជាច្រើន​។​

​គួររំលឹកថា នៅ​ថ្ងៃទី​១៦​ខែកក្កដា មេដឹកនាំ​រុស្ស៊ី​-​អាមេរិក​នឹង​ជួបប្រជុំគ្នា​នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់​៕

សូយន

spot_img
×