Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Donald Trump បង្ខំ​ឱ្យ​សម្ព័ន្ធមិត្ត NATO បង្កើន​ចំណាយ​ការពារជាតិ​

spot_img

​ប្រធានាធិបតី​អាមេរិក Donald Trump ថ្លែង​សរសើរ​ជោគជ័យ​ខ្លួនឯង​ក្នុងពេល​សម្ព័ន្ធមិត្ត NATO សន្យា​បង្កើន​ចំណាយ​ការពារជាតិ​។​

Presidente dos EUA, Donald Trump, durante entrevista coletiva na cúpula da Otan 12/07/2018 REUTERS/Reinhard Krause

 

​​ប្រធានាធិបតី Donald Trump ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​សន្និសីទ​កំពូល​NATO

​តាម AFP លោក​Trump​បាន​ថ្លែងថា​៖ «​ខ្ញុំ​បានឱ្យ​ពួកគេ​ដឹងថា ខ្ញុំ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​បានកើត​ឡើង ហើយ​ជំរុញឱ្យមាន​កិច្ចសន្យា​យ៉ាងពិត​ប្រាកដ​មួយ​។​ឥឡូវ​ពួកយើង​ទាំងអស់គ្នា​ពិតជា​សប្បាយ ព្រោះ​មាន​NATO មួយ​ដែល​ខ្លាំង​ជាង​ពីថ្ងៃ​មុន​យ៉ាង​ច្រើនណាស់​»​។​

​ប្រធានាធិបតី​អាមេរិក​ឱ្យដឹងថា ប្រទេស​ជាស​ម្ព័​ន្ថ​មិត្ត​ទាំង​២៨ បាន​សុខចិត្ត​បង្កើន​ចំណាយ​យោធា​យ៉ាង​ឆាប់​ដើម្បី​ឆ្លើយតប នឹង​គោលដៅ​របស់​NATO​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។ តាម​ការសន្យា​បច្ចុប្បន្ន​បណ្ដា​ប្រទេស​នឹង​រួមវិភាគទាន​២​ភាគរយ​នៃ​GDP​ប្រទេស​ខ្លួន​ឱ្យ​NATO នៅ​ឆ្នាំ​២០២៤ ហើយ​អាច​អូសបន្លាយ​ដល់​ឆ្នាំ​២០៣០ ។​

​មុននេះ​លោក​Trump បាន​រិះគន់​ពី​ការរួមចំណែក​ថវិកា​ដ​ល់​NATO អាមេរិក​ទទួល​ការមិន​ស្មើភាព​។​បណ្ដា​សម្ព័ន្ធមិត្ត​នឹង​បង្កើន​បន្ថែម​ថវិកា​៣៣​ពាន់​លាន​ដុល្លារ​ឡើងទៅ ហើយ​សង្កត់ធ្ងន់ថា ទាល់តែ​ចំណាយ​៤​ភាគរយ​នៃ​GDP​ឱ្យ​NATO ដូច​អាមេរិក​ទើប​ជា​កម្រិត​មួយ​សមស្រប​។ បើតាម​លោក​Trump​នេះ​គឺជា​ជំហាន​ជឿនលឿន​ធំធេង​មួយ ព្រោះ​អ្នក​ទាំងអស់​សុទ្ធសឹង​យល់ព្រម​សន្យា​បង្កើន​។ ពួកគេ​នឹង​បង្កើន​ដល់​កម្រិត​ដែល​ពួកគេ​ពុំ​ធ្លាប់​គិតដល់​។ ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ពេល​ឃើញ​បរិយាកាស​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​នោះ​។​

​មន្ដ្រី​ចូលរួម​សន្និសីទ​បានឱ្យដឹងថា មិនតិច​លើក​ទេ​ដ​លលោត​ក​ត្រាំ​រំលង​ចោល​បែបបទ​ពិធីការ ដោយ​ហៅ​ចំឈ្មោះ​នាយករដ្ឋមន្ដ្រី​អាល្លឺម៉ង់​«​នែ​Angela អ្នកស្រី​ធ្វើ​អ្វីមួយ​បន្ដិច​ទៅ​សម្រាប់​ការងារ​នេះ​!»​។ ក្រោយ​សន្និសីទ​នាយករដ្ឋមន្ដ្រី​អាល្លឺម៉ង់​ឱ្យដឹងថា «​យើងខ្ញុំ​មាន​សន្និសីទ​កំពូល​មួយ​ដ៏​ផុលផុស​»​ក្នុងពេលដែល​ប្រធានាធិបតី​បារាំង​Emmanuel Macro អះអាងថា NATO«​ខ្លាំងក្លា​ជាង​មុន​»៕

សូយន

spot_img
×