Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ធម្មជាតិ​នៅ​ជប៉ុន​មិនទាន់​ចប់​ទេ វា​អាច​បន្ដ​កើតមាន​ក្នុងអំឡុង​ប៉ុន្មាន​ម៉ោង​ទៀត​

spot_img

ការបាក់​ដី​និង​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នៅ​ជប៉ុន​បានធ្វើឱ្យ​មនុស្ស​យ៉ាងតិចណាស់​១៧៦​នាក់​ស្លាប់​និង​ត្រូវបាន​ចាត់ទុកថា​ជា​មហន្ដរាយ​ធំ​បន្ទាប់ពី​មហន្ដរាយ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ​កាលពី​ឆ្នាំ​២០១១​។​

លោក​Masaichi Kawamot អាយុ​៧២​ឆ្នាំ​ឈរ​ភ្លឹកស្មារតី​សម្លឹងមើល​លំនៅដ្ឋាន​ដែល​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​នៅ​ខេត្ដ​Okayama

​ស្ថានីយ CNN បាន​ដកស្រង់​របាយការណ៍​ពី​លោក​Yoshihide Suga នាយក​ខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន​ឱ្យដឹងថា ចាប់តាំងពី​មាន​ភ្លៀង​ធំ​កាលពី​សប្ដាហ៍​មុន​មកទល់ពេលនេះ​មាន​មនុស្ស​១៧៦​នាក់​ហើយ​បាន​ស្លាប់ ។ បុគ្គលិក​សង្គ្រោះ​ប្រមាណ​75.000 នាក់​ត្រូវបាន​ចាត់​ឱ្យទៅ​សង្គ្រោះ​នៅតាម​តំបន់​ដែល​រង​ការយាយី​ដោយ​គ្រោះមហន្ដរាយធម្មជាតិ​។​

​លោក​Suga ព្រមាន​ថា ភ្លៀង ខ្យល់​កន្ដ្រាក់​និង​ការបាក់​ដី​នៅ​បន្ដ​កើតមាន​ក្នុងអំឡុង​ប៉ុន្មាន​ម៉ោង​ទៀត ធ្វើឱ្យ​ស្ថានការណ៍​ស្ថិតនៅក្នុង​រង្វង់​គ្រោះថ្នាក់​ដដែល​។ បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជប៉ុន​៨​លាន​នាក់​កំពុង​ត្រូវ​ជម្លៀស​ខ្លួន​តាម​សំណូមពរ​របស់​រដ្ឋអំណាច​។​មាន​មនុស្ស​ពុំ​តិច​នាក់​ទេ​បានរស់នៅ​ច្រើន​ថ្ងៃ​មកហើយ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។​ផ្ទះ​រាប់ពាន់​ខ្នង​គ្មាន​អគ្គិសនី ហើយ​គ្រួសារ​ប្រមាណ 270.000 ពុំមាន​ទឹកស្អាត​ប្រើប្រាស់​ឡើយ​។​

​ខាងក្រោម​ជា​សោកនាដកម្ម​គួរឱ្យ​រន្ធត់​និង​អាណិតអាសូរ​ពលរដ្ឋ​ជប៉ុន​៕​

spot_img
×