Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា UNODC និង​រុស្ស៊ី រួម​គ្នា​ប្រយុទ្ធប្រឆាំង លុបបំបាត់​គ្រឿងញៀន នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ៖ ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​តំណាង​ស្ថានទូត​រុស្ស៊ី បាន​ជួបពិភាក្សា​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​​ជំនួប​នេះ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​​អធិបតីភាព​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក​វ៉ាឡង់​ទីន ឌី​គូ​ឈី​​ន (Valentin Dikushin) ទីប្រឹក្សា​អម​ស្ថាន​អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​កម្ពុជា ។​

​ក្នុងឱកាស​នោះ​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​មានប្រសាសន៍​ឲ្យដឹងថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង ដើម្បី​បន្ត​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ការ​ងារ​ត្រួតពិនិត្យ​គ្រឿងញៀន នៃ​ប្រទេស​ទាំង​ពីរ ពិសេស​ផ្តោត​សំខាន់​ទៅ​លើ​អនុស្សរណៈ​នៃ​យោគយល់​​គ្នា​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​សំដៅ​ទៅ​ការលុបបំបាត់​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់ ។​

​ក្នុងឱកាស​នោះ​ដែរ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​បន្តថា តាមរយៈ​ការពិភាក្សា​នេះ ភាគី​ទាំង​ពីរ​កម្ពុជា រុស្ស៊ី បាន​​ប្តេជ្ញា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បីឲ្យ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រព្រឹត្ត​​ទៅ​ដោយ​រលូន​ជោគជ័យ ។​

​នៅ​ថ្ងៃ​ដដែល​នេះ ស្ថាប័ន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា និង​មន្ត្រី​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម យូ​អិន​អូ​ឌី​ស៊ី (UNODC) បាន​ជួបពិភាក្សា​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រោម​អធិបតីភាព​លោក​ម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោកស្រី​កា​រ៉េ​ន ភី​តធ័​រ (Karen Peters) មន្ត្រី​សម្រប​សម្រួល​​ការងារ​គ្រឿង​ញៀន និង​សុខភាព ។​

​ក្នុងឱកាស​នោះ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​មានប្រសាសន៍​ឲ្យដឹងថា កិច្ចពិភាក្សា​នេះ ដើម្បី​ពង្រឹង​ការងារ​ព្យាបាល និង​​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​សំដៅ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ពហុ​វិស័យ​របស់​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៣ របស់​រាជរដ្ឋាភិបាល ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×