Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​សៀម​ប៉ាង ចាប់​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ និង​បក្ខពួក​៦​នាក់ ដកហូត​គ្រឿងញៀន​ជាង​៣០០​គ្រាប់​

spot_img

ស្ទឹងត្រែង​ ៖ នៅ​ថ្ងៃ​ទី​១២​កក្កដា​នេះ កម្លាំង​ជំនាញ​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹម អេ​ន អធិការនគរបាល តាម​ការបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​តាម​បញ្ជា​ពី​លោក​ព្រះ​រាជ្ជ​អាជ្ញា ច្រឹង ខ្មៅ កំលាំង​ជំនាញ​បាន​បង្ក្រាប់​មេក្លោង​គ្រឿងញៀន​មួយ​ករណី ចាប់​យក​វត្ថុតាង​ថ្នាំ​W Y ពណ៍​ទឹកក្រូច ចំនួន ៣៣១​គ្រាប់ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ឈ្មោះ ចៃ ភារម្យ អាយុ​៣៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធុង វ៉ាន់ឌិត អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨​និង​២០​នាទី អង្គការ​អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ​កម្ពុជា បាន​មកប្តឹង និង​រាយការណ៍​ដល់​អធិការដ្ឋាន​នគរបា​ល​ស្រុកសៀ​មប៉ាង​ថា កូនចៅ​របស់​គេ​បាន​យក​រថយន្ត​អង្គភាព​ម៉ាក Toyota Camry ផលិត​ឆ្នាំ​១៩៩៨ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-6039 ជិះ​ចេញពី​អង្គភាព​រយៈពេល​ពី​រយប់​បី​ថ្ងៃ​ហើយ មិនឃើញ​មក​វិញ​ទេ ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ស្វែងរក ។ លុះ​នៅ​ថ្ងៃ​ខែ​ដដែល វេលា​ម៉ោង​១២​និង​២០​នាទី មន្ត្រី​អនុវត្ត​ច្បាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង បាន​ឃាត់​រថយន្ត​ខាងលើ និង​ឃាត់​មនុស្ស​៣​នាក់ ភេទ​ប្រុស និង​នាំ​យក​ទៅ​ធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន ហើយ​លទ្ធផល​បញ្ជាក់​ថា​វិជ្ជមាន​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ ក្រោយ​ពី​សួរចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ហើយ កម្លាំង​អធិការដ្ឋាន បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ទៀត​ដែល​ពាក់ព័ន្ធ រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។​

​ជនសង្ស័យ​ទាំង​៦​នាក់​មាន​រួម​មាន ៖ ១-​លី រ៉ា​ណា ហៅ​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ។ ២-​លី ឆា​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ (​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ឃ្សឹ​ម ឃុំ​ឃ្សឹ​ម​ក្រៅ ស្រុក​ស្នួល ខេត្ត​ក្រចេះ​) ។ ៣-​សោភ័ណ និមល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ធ្វើការ​នៅ​អង្គការ​អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ​កម្ពុជា មាន​ទីលំនៅ​ភូមិ​បឹង​សាឡាង ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ៤-​ហឿង ញ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។ ៥-​ម៉ៅ ត​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ខេត្ត​ស្ទឹងត្រែង និង​៦-​ឈ្មោះ ភិត ដា​ហ្វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ខេត្ត​ស្ទឹងត្រែង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×