Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំណើន​ពាណិជ្ជកម្ម​តាម​ផ្លូវអាកាស បាន​ឆ្លុះបញ្ចាំង ពី​កំណើន​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ ​៖ កំណើន​ពាណិជ្ជកម្ម​តាម​ផ្លូវអាកាស បាន​ឆ្លុះបញ្ចាំង ពី​កំណើន​សេដ្ឋកិច្ច ការអភិវឌ្ឍ និង​សន្តិភាព​របស់​កម្ពុជា​​ដែល​បាន​ផ្តល់​នូវ​ទំនុកចិត្ត​ពី​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​ការបន្ត​បោះទុន​វិនិយោគ ។​ ​បើ​តាម​ការផ្សព្វផ្សាយរ​បស់​អគ្គនាយកដ្ឋាន​គ​យ​និង​រដ្ឋាករ​កម្ពុជា General Department of Customs and Excise បានបញ្ជាក់​ថា​ ​នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ទទួល​ជួប​ស្វាគមន៍ ប្រិត​ភូ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​​ដឹកនាំ​ដោយ​លោក Eric DELOBEL អគ្គនាយក នៃ ក្រុមហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា ក្នុង​គោលបំណង​បង្ហាញ​នូវ​វឌ្ឍនភាព​​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម និង​ផ្តល់​កិច្ចសហការ​បន្ថែម​នាពេល​អនាគត ក្នុង​បរិការណ៍​ដែល​ទំហំ​ពាណិជ្ជកម្ម​​តាម​ផ្លូវអាកាស​មាន​កំណើន​គួរឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ថ្លែង​ក្នុង​កិច្ចសន្ទនា​នេះ លោក​បណ្ឌិត គុណ ញឹម បានលើកឡើង​ពី​តួនាទី​សំខាន់ៗ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​​គឺ​ការប្រមូល​ពន្ធ​និង​អាករ​ចូល​ថវិកា​ជាតិ​, កិច្ច​សម្រួល​ពាណិជ្ជកម្ម​, និង​ការចូលរួម​ផ្តល់​សន្តិសុខ និង​សុវត្ថិភាព​សង្គម​ទាំងមូល​​តាមរយៈ​ការបង្កា​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នូវ​ទំនិញ​គ្រប់​ប្រភេទ​រួម​ទាំង អាវុធ ជាតិ​ផ្ទុះ គ្រឿងញៀន និង​ទំនិញ​ជាប់​អាយ័ត​ផ្សេងទៀត​ ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។​

​នា​ឱកាស​នេះ លោក Eric DELOBEL បាន​ថ្លែងអំណរគុណ​ដល់ កិច្ចសហការ​របស់​រដ្ឋបាល​គយ ដែល​បាន​​និង​កំពុង​ផ្តល់​សេវា​និង​កិច្ចសហការ​សម្រាប់​អាកាសយានដ្ឋាន​ទាំងបី (​ភ្នំពេញ សៀមរាប និង កងកេង​) ​ជាពិសេស​កិច្ចសហការ​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​ដែល​បំពេញ​ភារកិច្ច​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ក្នុង​ការ​ផ្តល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដែល​អាច​ឆ្លើយតបបាន​ទាន់​ពេល​វេលា​នឹង​កំណើន​ទំហំ​ពាណិ​ជ្ចាក​ម្ម ដែល​គ្របដណ្តប់​ប្រមាណ​៤០% ដោយបាន​កើន​បរិមាណ​ដល់​កម្រិត​ច្រើនជាង ៦០.០០០ តោន ក្នុង​ឆ្នាំ​2017​។​

​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ពាណិជ្ចកម្ម​តាម​ផ្លុវអាកា​ស ក្រុមហ៊ុ​នឹង​កសាង​នូវ cargo terminal ថ្មី​មួយទៀត​​និង​បំពាក់​ឧបករណ៍​មួយ​ចំនួន​ទៀត ដូចជា​ម៉ាស៊ីន X-Ray ថ្មី សម្រាប់​ស្កែន​អ្នកដំណើរ ជាដើម​​ដែល​ទាមទារ​ឲ្យមាន​កិច្ចសហការ​បន្ថែមពីរ​ដ្ឋ​បាល​គយ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ធានាបាន​សុវត្ថិភាព​នៃ​ការហោះហើរ​​ក៏ដូចជា​សន្តិសុខ​សាធារណៈ​ទាំងមូល​។​

​ជា​កិច្ច​ឆ្លើយតប លោក​បណ្ឌិត គុណ ញឹម បាន​សំដែង​នូវ​សុទិដ្ឋិនិយម ចំពោះ​កំណើន​ពាណិជ្ជកម្ម តាម​ផ្លូវអាកាស​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និង​សន្តិភាព​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ​​ប្រមុខ​រាជា​រដ្ឋា​បាល នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ដែល​បាន​ផ្តល់​នូវ​ទំនុកចិត្ត​ពី​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​​ក្នុង​ការបន្ត​បោះទុន​វិនិយោគ​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទនៈ​។​

​ទន្ទឹម​នឹង​ការត្រៀម​បន្ត​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​។ លោក​បណ្ឌិត​បាន​ស្នើសុំ​កិច្ចសហការ​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​សម្ងាត់ ក៏ដូចជា​ចូលរួម​កិច្ចប្រតិបត្តិការ​គយ​ផ្សេងទៀត​ដែល​រដ្ឋបាល​គយ​កម្ពុជា​​កំពុង​បន្ត និង​ជំរុញ​កំណែទម្រង់ និង​ទំនើបកម្ម​របស់​ខ្លូន ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​នានា​​ក៏​ដូចជា​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ (National Single window) ជាដើម​៕ ​ដោយ ​៖​​ កូឡាប​

spot_img
×