Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទួរគី មានបំណង​ចង​សម្ព័ន្ធមេត្រីភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ទូរ​គី លោកស្រី Ayda Unlu ( អៃ​ដា អ៊ុន​លូ ) ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២ កក្កដា នេះ លោកស្រី​បាន​បញ្ជាក់ថា ក្នុងនាម​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ទួរគី មានបំណង​ចង់​ចង​សម្ព័ន្ធមេត្រីភាព រវាងទីក្រុងអង់ការ៉ា ជាមួយ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ប្រទេស​ទាំង​២ កម្ពុជា -​ទួរគី កាន់តែ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោកស្រី អៃ​ដា អ៊ុន​លូ បាន​មានប្រសាសន៍​លើកឡើងថា ខណៈ​ដែល​លោកស្រី​មក​ដល់​រាជធានី​ភ្នំពេញ​ភ្លាម គឺ​លោកស្រី​ពិតជា​រីករាយ​ណាស់ ដោយ​ឃើញ​រាជធានី​នេះ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​អ្វី​ដែល​ល្អប្រសើរ និង​ចាប់អារម្មណ៍​ថែម​ទៀត​នោះ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ភាពរ​ស់រាយ​រាក់ទាក់ ។ លោក​ស្រី​ថា អ្វីៗ​ដែល​ល្អៗ​ទាំងនេះ លោកស្រី នឹង​យក​ទៅ​ជម្រាប​ដល់​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទួរគី ដើម្បី​សុំ​ចង​ជា​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា ដោយហេតុ​ថា ទំនាក់​ទំនាក់​ប្រជាជន​និង​ប្រជាជន ជាមួយ​និង​ការចង​សម្ព័ន្ធមេត្រីភាព​នេះ នឹងនាំឲ្យ​ប្រទេស​ទាំង​២ មាន​សក្តានុពល​កាន់តែ​ខ្លាំង​ឡើង​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​លើកឡើង ពី​ការកកើត​រាជធានី​ភ្នំពេញ ដែល​មាន​អាយុកាល​ជា​ច្រើន​រយ​ឆ្នាំ​។ លោក​បន្តថា​ក្នុង​របប​ប៉ុលពត ភ្នំពេញ​បាន​ធ្នាក់​ដល់​ចំណុចសូន្យ ក្រោយ​ឆ្នាំ​១៩៧៩ ភ្នំពេញ​មាន​តែ​ប្រជា​ពលរដ្ឋ​ប្រមាណ​៧០​នាក់​ប៉ុណ្ណោះ​។ តែ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ពិសេស​ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​នាំឲ្យ​ទីក្រុង​មួយនេះ ក្លាយជា​ទីក្រុង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​កិច្ចសហប្រតិបត្តិការ​ជា​ច្រើន​ជាមួយ​ទីក្រុង​ផ្សេងៗ ដូចជា​ថៃ ឡាវ ជប៉ុន ចិន​ជាដើម​។​

លោក​បន្តថា ប្រជាជន​កាន់តែ​កើន​នៅ​ភ្នំពេញ និង​ការ​លំហូរ​ប្រជាពលរដ្ឋ មកពី​ខេត្ត​នាំឲ្យ ប្រជាជន​កើតឡើង​ជា​លំដាប់ ដែល​ធ្វើ​ឲ្យរាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ ដូចជា​បញ្ហា​សណ្តាប់ធ្នាប់ បញ្ហា​សម្រាម​និង​បញ្ហា​កកស្ទះ​ចរាចរ​ជាដើម ដែល​រដ្ឋបាល​រាជធានី​កំពុងតែ​ធ្វើ​ការដោះស្រាយ​ឲ្យ​ប្រសើរឡើង​។​

​លោក​ឃួង ស្រេង​បាន​បញ្ជាក់ទៀតថា នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ បទល្មើស​មាន​ការថយចុះ​ច្រើន នាំឲ្យ​អ្នកវិនិយោគ​ទាំងអស់​មាន​ភាពកក់ក្តៅ ទេសចរណ៍​កើនឡើង រួម​នឹង​បង្ក​ភាពកក់ក្តៅ​ដល់​ទូត​នានា ក្នុង​ការបំពេញ​ការងា​រ​ការទូត​របស់​ខ្លូន​។ លោក​បន្តថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​កម្ពុជា នឹង​មា​ប​ការបោះឆ្នោត ទន្ទឹម​នឹង​នេះ​យើង​បាន​ត្រៀម រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ ជូន​គ្រប់​គណបក្ស​រួចហើយ​។ ចំពោះ​ការចង់ឲ្យ​មានការច​ង​សម្ព័ន្ធមេត្រីភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​បញ្ជាក់​នៅ​ចំពោះ​លោកស្រី​អៃ​ដា អ៊ុន​លូ​ថា កម្ពុជា​ស្វាគមន៍ ក្នុង​ការចង​សម្ព័នភាព​មេត្រី​ភាព ជាមួយ​ទីក្រុង​នៃ​ប្រទេស​ទួរគី ដោយ​លោក​ថា នេះ​ជា​គោល​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន ធ្វើ​ប្រទេស​កម្ពុជា បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៩៨ ។ ជាងនេះទៅទៀត សម្តេច​បាន​ទប់ស្កាត់​បដិវត្ន៍ត​ពណ៌ ដែល​គាំទ្រ​ពី​ខាងក្រោយ​ដោយ​ប្រទេស​មហាអំណាច​មួយចំនួន​។​

ក្នុងនោះ​ដែរ​លោក​ឃួង ស្រេង ក៏បាន​លើកឡើង​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រទេស​កម្ពុជា មិន​ត្រូវការ​សង្ក្រាម​នោះ​ទេ ហើយ​ការ​រំលាយ​បក្ស​មួយ​នោះ ក៏​ដោយសារ​អ្នក​ដឹកនាំ​បក្ស​នោះ​ធ្វើ​ខុសច្បាប់ យើង​អនុវត្ត​ច្បាប់ មិន​ថា បក្ស​ណា ស្ថាប័ន​ណា​នោះទេ បើ​ធ្វើ​ខុស​ច្បាប់​ត្រូវតែ​មាន​ទោស​ចំពោះ​មុខ​ច្បាប់​៕​ ដោយ ​៖​ កូឡាប​

 

spot_img
×