Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​អ្នកកាសែត​ឯ​ណា​មាន​កាំភ្លើង​បាញ់​ទៅលើ​ទាហាន ​ហើយ​រកស៊ី​ឈើ​ខុស​ច្បាប់​ទៀត​នោះ​

spot_img

​ខេត្តសៀមរាប​ ៖​ ពលរដ្ឋ​នាំគ្នា​ហួសចិត្ត​សមត្ថកិច្ច​និង​តុលាការ​ខេត្ត​សៀមរាប​នោះ គឺ​រឿង​មិន​គួ​អោយ​ជឿ​មួយ​កើត​ឡើង​ថ្មីៗ រវាង​យោធា​និង​អ្នកកាសែត ឈាន​រហូត​ចាប់ខ្លួនអ្ន​កាសែត​នេះ​។ ករណី​ខាងលើ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​សម្ដែង នូវ​កា​រិះគន់​ដោយ​ពួកគាត់ បាន​លើកឡើង​ថា មន្ត្រី​យោធា​រូបនោះ បាញ់​គំរាម​មក​លើ​អ្នកកាសែត​ទើប​សម​ជាង ។​ពីព្រោះ​ថា​ គេ​មិនដែល​ឃើញ​អ្នកកាសែត​ឯណា មាន​កាំភ្លើង​នោះទេ គឺមាន​តែ​ទូរស័ព្ទ​ដៃ និង​កា​មេ​រា​ថតរូប ឬក៏​ចុង​ប៊ិច​តែ​ប៉​ណ្ណោះ​។​ ជនរងគ្រោះ​ពិតប្រាកដ គឺជា​អ្នកកាសែត រីឯ​មន្ត្រី​យោធា​នោះ ទើប​ជា​ជនសង្ស័យ​រកស៊ី​បទល្មើស​ព្រៃឈើ និង​មាន​កាំភ្លើង​បាញ់​បោះ​សេរី ។ អ្នកកាសែត​រូបនោះ ឆ្លើយ​មុខ​សមត្ថកិច្ច​ដែល​ចាប់ខ្លួន​គេនោះ​ថា សង្ស័យ​ជា​យោធា​យក​សម្បក​គ្រាប់ មក​ប្រឌិត​ចោទប្រកាន់ថា រូប​គេ​បាញ់​គំរាម នោះ​មាន​ភាពមិនប្រក្រតី​។ ប៉ុន្តែ​ក្នុង​ពេល​ចាប់ខ្លួន​ចាងហ្វាង​កាសែត​រូបនេះ គឺ​មិន​បាន​រកឃើញ​ភស្តុតាង​កាំភ្លើងខ្លី​នោះទេ គឺ​រក​ឃើញ​តែ​សម្បក​គ្រាប់​តែ​ប៉ុណ្ណោះ។​

​ជុំវិញ​ករណី​នេះ ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​ក្នុង​អាថ៌កំបាំង​នៅឡើយ និង​ដាក់​ការសង្ស័យថា ជា​រឿងប្រឌិត​ដើម្បី​ចាប់ខ្លួន​អ្នកកាសែត ក្នុង​រឿង​គំនុំ ខណៈ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែងកើតហេតុ​អះអាងថា អត់​មាន​ឮ​សំឡេង​កាំភ្លើង ឬ​ការបាញ់​អី​នោះ​ទេ លុះ​ឃើញ​ប៉ូលិស​មក​សាកសួរ ទើប​ពួកគាត់​ផ្ញាក់ផ្អើល ដោយហេតុ​ថា មិន​មាន​ន​ណា​ម្នាក​បាន​ឮ​សូម្បី​តែ​សំឡេង បន្តិច​ក៏​មិន​មាន​ដែរ​។​

​តើ​មូលហេតុ​អ្វី​បានជា​លោក​ព្រះ​រាជអាជ្ញា​ខេត្តព្រះវិហារ គ្រាន់តែ​ឮ​សំឡេង​រាយការណ៍ ឬ​ប្ដឹង​តាម​ទូរស័ព្ទ​ក៏​បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកការ​សែត​ភ្លាមៗ​នោះ​? ។​

​បើតាម​អធិការនគរបាល​ស្រុក​ស្វាយ​លើ បានឲ្យដឹងថា សេចក្ដីរាយការណ៍​បានឱ្យដឹងថា លោក ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា គឺ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅក្នុង​ស្រុក​ស្វាយ​លើ ខេត្ត​សៀម​
​រាប​នេះ​ក្រោម​បញ្ជា​លោក​ព្រះរាជអាជ្ញា និង​យោង​តាម​ពាក្យ​បណ្ដឹង​អ្នកបើក​រថយន្ត​តាកូ​ម៉ា​នោះមាន​​ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក​, ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ថា​តាមពិត​អ្នកកាសែត​ទេ ជា​ជនរងគ្រោះ​ឈ្មោះ ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា មាន​ទីលំនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់​នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​បាន​កំពុង​រង​នូវ​ការចោទប្រកាន់ ទាំង​អយុត្តិធម៌ ដែល​ធ្វើអោយ​ក្រុម​អ្នក​សារព័ត៌​មានមក​ពី​ច្រើន​អង្គភាព កំពុង​តាមដាន​និង​សិក្សា​ស្រាវជ្រាវ យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​បំផុត​។​ ​ក្នុង​របាយការណ៍​​របស់​សមត្ថកិច្ច និង​សំអាងគ្រាប់​សម្បក​កា​ទូ​ស​កាំភ្លើង ចំនួន​២​គ្រាប់​នោះ​មិន​អាច​ទុក្ខ​ចិត្ត​បានទេ ។​

​ករណី​ខាងលើ​នេះ​ចូល​ក្នុង​ល្បិច​និង​ក្បាច់គុណ​ទាំង​៤ របស់​មន្ត្រីនគរបាល​យុត្តិធម៌ និង​ស្ថាប័ន​អយ្យការ គឺ​ទី​១​លួងលោម​ចម្លើយ ទី​២​បញ្ចេះ​ចម្លើយ ទី​៣​បង្ខំ​ចម្លើយ និង​ទី​៤​ដឹកមុខ​ចម្លើយ កំពុង​ដំណើរការ​អនុវត្ត​គួ​ឲ្យ​បារម្ភ និង​មិន​អាច​ទុក្ខ​ចិត្ត​ចំពោះ​ស្ថាប័ន​មួយ​នេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×