Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូងភ្នំ «​នាង​ដេក​» នឹង​ក្លាយជា​ទីកន្លែង​ទេសចរណ៍ ដើម្បី​ឆ្លុះបញ្ចាំង​ពី​បេសកកម្ម​សង្គ្រោះ​ដ៏​ធំ​សម្រាប់​ក្មេងៗ​ទាំង​១៣​នាក់​

spot_img

​ក្មេងប្រុស​បាល់ទាត់​ថៃ​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ បាន​ជាប់គាំង​នៅក្នុង​រូងភ្នំ Tham Luang និង​ត្រូវបាន​សង្គ្រោះ​ដោយ​ជោគជ័យ​យ៉ាង​លំបាកលំបិន និង​ប្រថុយ​នឹង​គ្រោះថ្នាក់​បំផុត អូសបន្លាយ​ពេល​រហូត​ដល់​ជាង​២​សប្តាហ៍ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង នៅ​ទូទាំង​ពិភពលោក ។​

​ប្រធាន​បេសកកម្ម​សង្គ្រោះ លោក Narongsak Osottanakorn ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ (១១ កក្កដា​) ថា​៖ «​ដោយហេតុ​នេះហើយ តំបន់​នេះ​នឹង​ប្រែក្លាយជា​សារមន្ទីរ​រស់​រវើក​មួ​យ ដើម្បី​បង្ហាញ​ពី​របៀប​នៃប្រតិបត្តិ​ការសង្គ្រោះ​ដែល​បាន​កើតឡើង​នេះ​» ។

«​មូលដ្ឋាន​ទិន្នន័យ​អន្តរ​សកម្ម នឹង​ត្រូវបាន​បង្កើតឡើង ។ ហើយ​វា​នឹង​ក្លាយជា​ទីកន្លែង​ទាក់ទាញ​ដ៏​សំខាន់​មួយទៀត សម្រាប់​ប្រទេស​ថៃ​» ។​

​មន្ត្រី​ថៃ​បាន​និយាយថា ឧបទ្ទវ​ហេតុនេះ​ដែល​ទាក់ទាញ​អ្នកឯកទេស​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ផ្តល់ជំនួយ​ពួកគេ នឹងត្រូវ​ដាក់​ជា​រូងភ្នំ​មុត​គត់​មួយ​នៅលើ​ផែនទី ហើយ​ថា​ផែនការ​ទាំងនោះ​បានចាប់ផ្តើម​រួចហើយ ដើម្បី​អភិវឌ្ឍ​រូងភ្នំ​ទៅជា​គោលដៅ​ទេសចរណ៍ ។ នេះ​បើ​យោងតាម NST ។​

​ទោះយ៉ាងណា នាយករដ្ឋមន្ត្រី Prayuth Chan-ocha និយាយថា ការប្រុងប្រយ័ត្ន​បន្ថែម​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ធានាថា​ទាំង​នៅ​ខាងក្នុង និង​ខាងក្រៅ​រូងភ្នំ មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ ។ សៀវភៅ​មគ្គុទេសក៍​មួយ នឹងត្រូវ​រៀបរាប់​អំពី​រូង​ដែល​មិនទាន់បាន​រកឃើញ​ដែលមាន “​ច្រកចូល​ដ៏​គួរអោយ​ចាប់អារម្មណ៍​” ដែល​នាំទៅរក​ផ្លូវ​ដែល​គួរ​ឲ្យ​កត់សម្គាល់ និង​បណ្តា​បន្ទប់​រូង និង​ផ្ទាំង​ថ្ម​ធំៗ ។​

​អ្នកភូមិ​រស់នៅក្នុង​តំបន់​នោះ និយាយថា រូងភ្នំ​នេះ​ត្រូវបាន​គេ​ដឹងថា​ងាយ​នឹង​ជន់​លិច​ទឹក ហើយ​មនុស្ស​ជាច្រើន​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើត​ការព្រមាន​ច្បាស់លាស់​មួយ ។​

​គួរ​បញ្ជាក់ថា ឈ្មោះ​ពេញ​នៃ​រូងភ្នំ​នេះ គឺ Tham Luang Nang Non ឬ ហៅថា «​រូង​នាង​ដេក​» ដែល​ត្រូវបានធ្វើ​ឲ្យ​ជនជាតិ​ថៃ​និយម​ជំនឿ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយ​ប្រវត្តិ​របស់​ភ្នំ​នេះ ៕ ឧ​ត្ត​ម​

 

spot_img
×