Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Trump ប្រកាស​ខ្លឹមសា​លិខិត​របស់​ប្រ​កូរ៉េខាងជើង​

spot_img

​នៅ​ថ្ងៃ​ទី ១២ ខែកក្កដា ប្រធានាធិបតី​អាមេរិក Donald Trump បាន​បង្ហាញ​ពី​អារម្មណ៍​សុទិដ្ឋិនិយម ចំពោះ​ការរំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង គ្រា​លោក​បាន​ចុះផ្សាយ​ប្រយោគ​អម​ជាមួយ​លិខិត​ដែល​លោក Kim Jong-un បាន​ផ្ញើ​ឲ្យ​លោក​កាលពី​ថ្ងៃ​ទី ៦ ខែកក្កដា ។​

​លោក Trump ប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​លិខិត​របស់​លោក Kim Jong-un លើ Twitter ។​

AFP ឲ្យដឹងថា លោក Kim បាន​សរសេរ​លិខិត​មាន ៤​វគ្គ ហើយ​បង្ហាញឡើង​នូវ​ក្តី​សង្ឃឹម​អំពី “​អនាគត​ថ្មី​មួយ​” និង​បរិយាយ​អំពី “​ជំនឿ​មិន​ប្រែ​ក្រឡាស់​” របស់លោក Kim ចំពោះ​លោក Trump ។​

​ថ្ងៃទី ៦ ខែកក្កដា ជា​ថ្ងៃ​ដែល​យន្តហោះ​ដឹក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ចុះចត​នៅ​កូរ៉េខាងជើង ហើយ​ការចរចា​មួយ​បាន​បញ្ចប់​ក្នុង​សភាព​តានតឹង ។​

​លោក Trump សរសេរ ៖ “​ជា​សំបុត្រ​មួយ​ដ៏​អស្ចារ្យ​ពី​ប្រធាន Kim របស់​កូរ៉េ​ខាងជើង ។ ដំណើរ​វិវត្តន៍​ធំ​មួយ ត្រូវបាន​ចាប់ផ្តើម​!” ហើយ​លោក​ក៏​បាន​ចុះផ្សាយ​លិខិត​នេះ​តែម្តង ។​

​ក្នុង​សំបុត្រ​លោក Kim បាន​ពណ៌នា​សន្និសីទ​ថ្ងៃទី ១២ ខែមិថុនា នៅ​សិង្ហ​បុរី​របស់​ពួកគេ និង​សេចក្តីថ្លែងការណ៍​រួម ដែល​បាន​ចុះហត្ថលេខា​ជា “​ការចាប់ផ្តើម​ដំណើរ​ពោរពេញ​ដោយ​អត្ថន័យ​” ។​

​លោក Kim សរសេរ ៖ “​ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់ថា ភាព​ត្រៀម​ជាស្រេច​យ៉ាង​ខ្លាំងក្លា ការប្រឹងប្រែង​ស្មោះស្ម័គ្រ និង​របៀប​ដោះស្រាយ​ដ៏​ចម្លែក​របស់​ខ្លួនឯង​ខ្ញុំ​និង​ឯកឧត្តម​ប្រធានាធិបតី​ពិតជា​អស្ចារ្យ សំដៅ​បើក​ចេញ​នូវ​អនាគត​ថ្មី​រវាង​កូរ៉េ​ខាងជើង​និង​អាមេរិក ឆាប់​នឹង​មាន​ផ្លែផ្កា​” ។​

​លោក Kim សរសេរ​បន្ត ៖ “​ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​កិច្ចប្រឹងប្រែង​ខ្លាំងក្លា និង​មិន​ធម្មតា​របស់​ឯកឧត្តម​ប្រធានាធិបតី​ដ៏​អស្ចារ្យ សំដៅ​កែសម្រួល​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​២ និង​ការអនុវត្ត​ស្មោះត្រង់​ចំពោះ​កិច្ចព្រមព្រៀង​រួម​” ។​

​ទន្ទឹម​នោះ​លោក Kim ក៏​បង្ហាញ​ក្តីសង្ឃឹម​ពី​អនាគត​ថ្មី​ស្រស់ស្អាត ប៉ុន្តែ​ជំនួប​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​បែរ​ជា​ផ្ទុយស្រឡះ​ទៅវិញ ។ ក្រុង​ព្យុងយ៉ាង បាន​ព្រមាន​ថា​អនាគត​នៃ​ដំណើរការ​សន្តិភាព នឹង​ជួប​គ្រោះថ្នាក់ ព្រោះតែ​សំណូមពរ​លើសពី​ការ​ទ្រាំទ្រ​បាន​របស់​អាមេរិក​ចំពោះ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ។​

​ព្រោះថា គោលបំណង​របស់​រដ្ឋ​ការ Kim Jong-un គឺ​ចង់​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ពុំមែន​ធ្វើ​តែ​ចំពោះ​កូរ៉េខាងជើង​ទេ ៕ សូ​យ​ន​

spot_img
×