Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​កុំ ប៉ះគ្នា​ជាមួយ ឈិន​ឡុង ប្រាកដជា​ល្អមើល​ក្នុង​រឿង «Ip Man 4» ដែល​នឹងត្រូវ​ចាក់​បញ្ចាំង​ក្នុងពេល​ខាងមុខនេះ (​វីដេអូ​)

spot_img

​ឈុត​ឆាកប្រយុទ្ធ​គ្នា​រវាង​កំពូល​តារា​គុន​ចិន លោក Donnie Yen (​កុំ​កុំ​) និង​លោក Jackie Chan (​ឈិន​ឡុង​) ត្រូវបាន​គេ​រាយការណ៍ នឹង​លេចឡើង​នៅក្នុង​រឿង “Ip Man 4” ដែលជា​ខ្សែភាពយន្ត​ចុងក្រោយ​បំផុត នៅក្នុង​ស៊េរី​ក្បាច់គុន​កុង​ហ្វ៊ូ ដែល​ត្រូវបាន​រំពឹង​នឹង​ចាក់​បញ្ចាំង​កក្រើក​បណ្តា​រោងភាពយន្ត នៅ​ចុង​ឆ្នាំនេះ ។​

​នៅក្នុង​ការ​បង្ហោះ​ផ្សាយ​នៅលើ Weibo ក្នុង​ខែមិថុនា កន្លងទៅនេះ កំពូល​តារា​ឈានមុខ​លោក Yen បានប្រកាសថា ខ្សែភាពយន្ត​នេះ​នឹងត្រូវ​ថត​បញ្ចប់​នៅក្នុង​ប្រទេស​ចិន ទោះបីជា​រូបលោក​ពុំ​អាច​ជប់លៀង​រួមគ្នា​ជាមួយ​តួអង្គ និង​សមាជិក​មិត្ត​រួមការ​ងារ​ក្នុង​រឿង​ថ្មី ចំពោះ​ការសន្យា​ផ្សេងៗ​ទៀត​ក៏ដោយ ។​

​ខ្សែភាពយន្ត​រឿង “Ip Man 4” នេះ​ត្រូវបាន​សម្តែង​តាម​ការចូល​មកដល់រ​បស់​ស្តេច​គុន​ចិន​លោក Bruce Lee (​លី សៀវ​ឡុង​) នៅក្នុង​សហរដ្ឋអាមេរិក ជាមួយ​ក្តី​សង្ឃឹមថានឹង​បើក​សាលា​ក្បាច់គុន​ផ្ទាល់ខ្លួន​របស់គាត់ (​លី ) ដែល​ក្លាយជា​ការប្រកួតប្រជែង​មួយ នៅពេលដែល​គាត់​ធ្វើ​ឲ្យ​អ្នកស្រុក​អន់ចិត្ដ​នោះ ។​

Ip Man (Yen) ដែល​ក្លាយជា​ជំនួយការ​របស់លោក Lee បន្ទាប់មក នឹង​ទទួលបាន​ការគោរព​ស្រលាញ់​ពី​អ្នកស្រុក និង​ជួយ​ស្ថាបនា​មូលដ្ឋានគ្រឹះ​នៃ​ក្បាច់គុន​កុង​ហ្វូ នៅក្នុង​អាមេរិក ។​

​យោងតាម​គេហទំព័រ​កម្សាន្ត​របស់​ប្រទេស​ចិន JayneStars.com ឈុត​ឆាក​ដ៏​ធំ​បំផុត​នៃ​ភាពយន្ត​នេះ គឺ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​លោក កុំ​កុំ និង​លោក ឈិន​ឡុង ដែល​ដើរតួ​ជា «​បងធំ​ម្នាក់​នៅក្នុង​ទីជនបទ​ចិន​» ។​

​ដឹកនាំ​សម្ដែង​ដោយ​លោក Wilson Yip នោះ​រឿង “Ip Man 4” ក៏បាន​បញ្ចូល​តួអង្គ​ថ្មី​២​រូប​គឺ Scott Akins និង Vanness Wu ៕ ចន្ទី​ (ប្រភព៖ Nextshark)

spot_img
×