Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​អះអាង​ថា ខ្លាឃ្មុំ​ចាប់​គាត់​យក​ទៅ​រំលោភ​ក្នុង​រូង​ភ្នំ អស់ ២​អាទិត្យ​

spot_img

​បុរស​ជនជាតិ​អា​មេ​រិច​ម្នាក់ មកពី​ទីក្រុង​តូច​មួយ​ឈ្មោះ Gould ក្បែរ​តំបន់​ភ្នំ បាន​អះអាង​ថា គាត់​​ត្រូវ​ខ្លាឃ្មុំ​ធំ​មួយ​ក្បាល ចាប់​គាត់​យកទៅដាក់​ក្នុង​រូង និង​រំលោភ​គាត់​អស់​ជាច្រើន​ថ្ងៃ​។​

​បើ​តាម​បុរស​វ័យ ៤៧ ឈ្មោះ Boris Madison ដែល​ចូលចិត្ត​ដើរ​កំសាន្ត​លើ​ភ្នំ​ម្នាក់ឯង បានឲ្យដឹងថា នៅ​ពេល​គាត់​កំពុង​ដើរ​ម្នាក់​ឯង​ក្នុង​ព្រៃ ក្បែរ​ផ្ទះ គាត់​ត្រូវបាន​ខ្លាំ​ឃ្មុំដ៏​ធំ​មួយ​ក្បាល​ទម្ងន់ ជាង ៤០០​គីឡូក្រាម វាយប្រហារ​គាត់​។​

​គាត់​អះអាង​ដូច្នេះ​ថា “​មិនដឹង​វា​ចេញមក​ពី​ណា ហើយ​វា​បាន​រត់​សំដៅ​មករក​ខ្ញុំ​។ ខ្ញុំ​ព្យាយាម​រត់​ដែរ​ ​ប៉ុន្តែ​វា​បាន​ចាប់​ខ្ញុំ និង​ទះ​ខ្ញុំ​ដោយ​ក្រញាំ​មុខ​របស់​វា​”​។​

​គាត់​និយាយ​ថា គាត់​ខ្លាច​ស្លាប់​ណាស់ ប៉ុន្តែ​ភ្លាមៗ​នោះ​សត្វ​ដ៏​សាហាវ​នោះ ក៏​បាន​ឈប់​វាយ​គាត់ និង​បាន​ចាប់​លើក​គាត់ ដោយ​ក្រញាំ​របស់​វា និង​បាន​យក​គាត់​ទៅកាន់​រូងភ្នំ​មួយ​។​

​គាត់​និយាយ​ថា “​នៅពេល​វា​ដាក់​ខ្ញុំ​ចុះ​ក្នុង​រូងភ្នំ ខ្ញុំ​គិតថា ខ្ញុំ​នឹង​ត្រូវ​វា​ហែក​ស៊ី​ហើយ ប៉ុន្តែ​វា​បែរ​ជា​រុញ​មុខ​របស់​ខ្ញុំ​ចុះ​ក្រោម និង​ចាប់ផ្តើម ត្រដុះ​លិង្គ​របស់​វា​នៅ​លើ​ខ្ញុំ​”​។​

​គាត់​បញ្ជាក់​ទៀត​ថា ខ្ញុំ​ត្រូវ​បាន​ខ្លាឃ្មុំ​នោះ​ចាប់​ទុក​ក្នុង​រូង​អស់​រយៈពេល ១៦​ថ្ងៃ ហើយ​វា​បំពាន​ផ្លូវភេទ​​លើ​គាត់​ចំនួន ៣​ដង ក្នុង​មួយ​ថ្ងៃ​។​

​បន្ទាប់ពី​ត្រូវ​ចាប់​ជា​ទាសករ​ផ្លូវភេទ​អស់ ១៦​ថ្ងៃ គាត់​ក៏​អាច​មាន​ឱកាស​រត់ចេញ​មក​ក្រៅ​បាន នៅពេល​មាន​សម្លេង​កាំភ្លើង​នៅក្បែរ​រូង​នោះ ដែល​ធ្វើឲ្យ​ខ្លាឃ្មុំ​ផ្អើល ហើយ​គាត់​អាច​រត់​ចេញ​មក​បាន​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport​

spot_img
×