Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​មួយចំនួន​

spot_img

​កណ្តាល ​៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សិត្បូ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​មួយចំនួន ដែល​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃ ព្រហស្បត៍ ទី ១២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ២១​និង​១០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​នគរបាល​ប៉ុស្តិ៍​សិត្បូ បានឲ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ឈុំ រី ហៅ​ឆក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៥​កញ្ចប់ ក្នុងនោះ ធំ ១​កញ្ចប់ និង​តូច ៤​កញ្ចប់​។​

​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ប៉ុស្ដិ៍​សិត្បូ បាន​ចុះ​ដល់​ចំណុចកើតហេតុ ហើយ​ក៏​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន ១​នាក់ រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៥​កញ្ចប់ ក្នុងនោះ ធំ ១​កញ្ចប់ តូច​៤​កញ្ចប់ រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ឈុំ រី ហៅ​ឆក បាន​សារភាព​ថា ខ្លួន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​ធំ តម្លៃ​២០០.០០០​រៀល ពី​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់​ឈ្មោះ នៅ​ចំណុច​វាល​ខ្សាច់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុងតម្លៃ ២០០.០០០​រៀល ដើម្បី​វេច​ខ្ចប់​លក់​បន្ដ ក្នុង​១​កញ្ចប់​តម្លៃ ២០.០០០​រៀល​។​

បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​ន៍​តាម​នីតិវិធី ៕​ ​ដោយ ​៖​ កូឡាប​

spot_img
×