Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​រុស្ស៊ី​ជួប​គ្រោះថ្នាក់​នៅសល់​ក្មេងស្រី​អាយុ ៤ ឆ្នាំ ម្នាក់​គត់​មានជីវិត​

spot_img

​តាម Interfax យន្តហោះ​បាន​ធ្លាក់​ចុះមក​លើដី ខណៈពេល​វា​កំពុង​បន្ទាបខ្លួន​ចុះ​សំចត​នៅ​ព្រលានយន្តហោះ​តំបន់​មួយ នា​ភូមិ Nelkan ចម្ងាយ​ពី​ទីក្រុង​នៅ​តំបន់​នោះ​ប្រមាណ ១០០០ គីឡូម៉ែត្រ ។ រដ្ឋអំណាច​តំបន់​ឲ្យ​ដឹងថា លើ​យន្តហោះ​មាន​មនុស្ស ៩ នាក់ រួមទាំង​អ្នកបើកបរ​២ រូប និង​ក្មេងស្រី​អាយុ ៤ ឆ្នាំ ម្នាក់​ផង ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ៣០ នាទី ថ្ងៃទី​១៥ វិច្ឆិកា (​ម៉ោង​នៅ​តំបន់​) ការិយាល័យ​ប្រចាំ​តំបន់​នៃ​ក្រសួង​សំរាប់​បញ្ហា​សង្គ្រោះបន្ទាន់​ឲ្យ​ដឹង ។​

​យន្តហោះ​ប្រទះ​គ្រោះថ្នាក់​ជា​ប្រភេទ​យន្តហោះ​ម៉ាស៊ីន​២ Let L-410 មាន​សមត្ថភាព​ដឹក​អ្នកដំណើរ ១៩ នាក់ ។ វា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Khabarovsk Airlines ។​

​សមត្ថកិច្ច​អាកាសចរណ៍​បាន​ដាច់​ការទាក់ទង​នឹង​យន្តហោះ ពេលដែល​វា​ស្ថិតនៅ​ចម្ងាយ ២ គីឡូម៉ែត្រ ពី​កន្លែង​ចុះចត ។​

​ក្រុម​សង្គ្រោះបាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ឃើញ​យន្តហោះ​ខូចខាត​ធ្ងន់ធ្ងរ តែ​ពុំ​ឆាបឆេះ​ឡើយ ។​

​តាម​ក្រសួង​មាន​សមត្ថកិច្ច នោះ​យន្តហោះ​នេះ​បាន​ចុះចត​ខ្លាំងពេក ហើយ​ក្រោយពេល​ខ្ទាត​ចេញពី​ផ្លូវ​ចុះចត វា​បាន​ធ្លាក់ចូល​ក្នុងព្រៃ​ចម្ងាយ​ពី ១,៥ ទៅ ២ គីឡូម៉ែត្រ ។​

​ឧទ្ធម្ភាគចក្រ​បាន​នាំយក​ក្មេងស្រី​អាយុ ៤ ឆ្នាំ ម្នាក់​ដែល​នៅមាន​ជីវិត ទៅកាន់​មន្ទីរពេទ្យ ចម្ងាយ​ប្រមាណ ៥០០ គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ ។ ពេលនោះ ក្មេងស្រី​កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ។​

​តាម​មន្ត្រី​ឧតុនិយម គឺ​គ្រានោះ​អាកាសធាតុ​អំណោយផល​ល្អ ពុំមាន​ព្រិល និង​ល្បឿន​ខ្យល់ 3-4 m/s គ្មាន​អ​ព្ទ រយៈ​ចម្ងាយ​សម្លឹង​ឃើញ​ល្អ ។​

​ហេតុនេះ បញ្ហា​ស្ថិត​ត្រង់​មូលហេតុ​បណ្តាល​ពី​ម៉ាស៊ីន​យន្តហោះ​រអាក់រអួល ឬ កំហុស​របស់​អ្នកបើកបរ​ប៉ុណ្ណោះ ។ ពេលនេះ ការស្រាវជ្រាវ​កំពុង​ត្រូវបាន​អនុវត្ត ៕​

spot_img
×