Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដាក់ចេញ​នូវ​វិធានការណ៍​ចាំបាច់​នានា​ដល់​​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ត្រូវ​រួម​សហការ​គ្នា​ការពារ​សន្តិសុខ សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បាន​ដាក់ចេញ​នូវ​វិធានការណ៍​ចាំបាច់​នានា​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ គ្រប់​អង្គភាព​ពាក់ព័ន្ធ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​រួម​សហការ​គ្នា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ដោយ​ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​ការពារ​ដំណើរការ​នេះ​ឲ្យបាន​ល្អ​ប្រសើរ ប្រព្រឹត្តទៅ​ដោយ​រលូន ទាំង​នៅក្នុង​ពេល​ឃោសនា ពេល​បោះឆ្នោត ពេល​រាប់​សន្លឹក​ឆ្នោត និង​ក្រោយពេល​បោះឆ្នោត ព្រមទាំង​ត្រូវ​មាន​វិធានការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ក៏​ដូច​ឧបាយកល ឬ​/​និង​សកម្មភាព​រារាំង ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ។​

លោក​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ដាក់ចេញ​នូវ​វិធានការណ៍​ទាំងនេះ​ខណៈ​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​​ស្ដីពី​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កិច្ច​ការពារ​ការបោះឆ្នោត​ជ្រើស​តាំង​​​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នា​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង ។​

កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិ​បត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​អភិបាលក្រុង ស្រុក ​លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គ​ភាព​នានា​ក្នុង​ខេត្ត នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត ព្រមទាំង​អស់លោក លោកស្រី ដែល​ជា​សមាជិក សមាជិកា​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាលខេត្ត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​នូវ​ការ​អរគុណ និង​ការកោតសរសើរ​ចំពោះ​កង​កម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង ស្រុក និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ និង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អប្រសើរ ជា​ពិសេស​ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នា​រយៈពេល​មួយ​សប្ដាហ៍​កន្លងមកនេះ ឃើញ​ថា​ពុំ​មាន​អ្វី​កើតឡើង​ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​ដំណើរការ​ឃោសនា​នោះឡើយ ពោល​គឺ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ស្ងប់ស្ងាត់​ល្អ ។

ជា​ចុងបញ្ចប់ លោក​អភិបាលខេត្ត បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​-​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា និង​វិស័យ​នានា​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ និង​សមត្ថកិច្ច​របស់​ខ្លួន ដែល​កើតមាន​នៅ​មូលដ្ឋាន​ឲ្យបាន​ទាន់ពេ​ល​វេលា ឆ្លើយតប​នឹង​សំណើ​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ការបម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ចៀ​ស​វាង​នូវ​រាល់​សកម្មភាព​ដែល​បង្ក​ឲ្យមាន​ការ​ថ្នាំងថ្នាក់​ផ្សេងៗ ៕ ​វ៉ៃកូ​

 

spot_img
×