Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពញា​ចក្រី ណែនាំ​ឲ្យ​មន្ត្រី​ផ្លាស់ប្តូរ​ឥរិយាបទ របស់​ខ្លួន​លុបបំបាត់ ភាព​ក្រអឺតក្រទម​

spot_img

​ត្បូងឃ្មុំ ៖ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ជំរុញ​មន្ត្រី ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបទ របស់​ខ្លួន​លុបបំបាត់​ភាព​ក្រអឺតក្រទម ភាព​ជា​នាម៉ឺន​និយម ទៅ​ជា​មន្ត្រី​អ្នក​បម្រើ​ប្រជាពលរដ្ឋ ដោយ​សាមញ្ញ​ដាក់ខ្លួន​ឲ្យទាប ជាមួយ​ប្រជាពលរដ្ឋ អ្វីដែល ប៉ះទង្គិច​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច​អគ្កមហា​ពញាច​ក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​រំលឹក​ដាស់តឿន​ដល់​មន្ត្រី​គណបក្ស​នៅ​មូលដ្ឋាន ត្រូវ​លើកកម្ពស់​មនសិការ ស្នេហា​ជាតិ​ខ្ពស់ គោរព​ស្រឡាញ់​ប្រជាជន ដោយ​មិន​រើសអើង និង​បម្រើប្រជាជន ដោយ​ស្មោះត្រង់​ឥត​លក្ខខ័ណ ត្រូវ​ពង្រឹង​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​បក្ស បន្តសកម្មភាព​ចិញ្ចឹម​ចលនា ចុះជួយ​មូលដ្ឋាន​ឲ្យបាន​ខ្លាំងក្លា ខិតខំ​ពង្រឹង​គុណភាព និង​ពង្រីក​បរិមាណ​សមាជិក​បក្ស តាម​គោលការណ៍ “​រក្សា​ចាស់ បង្កើត​ថ្មី​” និង “​សមាជិក​មួយ​រូប សន្លឹក​ឆ្នោត​គាំទ្រ គណបក្ស​មួយ​សំឡេង “​។​

​សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ជំរុញ​មន្ត្រី ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបទ របស់​ខ្លួន​លុបបំបាត់​ភាព​ក្រអឺតក្រទម ភាព​ជា​នាម៉ឺន​និយម ទៅ​ជា​មន្ត្រី​អ្នក​បម្រើ​ប្រជាពលរដ្ឋ ដោយ សាមញ្ញ​ដាក់ខ្លួន​ឲ្យទាប​ជាមួយ​ប្រជាពលរដ្ឋ អ្វីដែល ប៉ះទង្គិច​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ជា​ដាច់ខាត​។ បំពេញ​តម្រូវការ​ជូន​ប្រជាជន តាមរយៈ​ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ​ដែល​ជា​សេវា​តម្រូវការ និង​ខិតខំ​បំពេញបន្ថែម​នូវ​សេវា​សំណូមពរ​របស់​ពួកគាត់ ត្រូវ​រួមគ្នា​ខិតខំ​អនុវត្ត​ឲ្យបាន​ល្អ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×