Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អតីត​ឯកអគ្គរាជទូត​ជប៉ុន សុំ​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី ក្នុង​ឱកាស​ប្រារព្ធ​ខួប​៦៥​ឆ្នាំ ចំណង​មិត្តភាព​កម្ពុជា​.​ជប៉ុន គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​តាកាហាស៊ី ហ្វូមីអាគី រួមជាមួយ​ភ្នាក់ងារ​ទូរទស្សន៍​ផ្លូវការ​របស់​ជប៉ុន​NHK ២​រូប​ផ្សេងទៀត នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​នេះ បាន​ចូលជួប​សំណេះសំណាល ជាមួយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ចសហការ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការរៀបចំ​ខួប​លើក​ទី​៦៥ នៃ​ចំណង​មិត្តភាព និង​ការទូត​កម្ពុជា​.​ជប៉ុន ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

លោក​តាកាហាស៊ី ហ្វូមីអាគី បាន​ជម្រាបជូន​ពី​គោលបំណង នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ចំណង​មិត្តភាព​កម្ពុ​ជា​.​ជប៉ុន​នេះ ផ្តោត​លើ​ការពង្រឹង​ផ្នែក​វប្បធម៌​កម្ពុជា​.​ជប៉ុន ពិសេស​បញ្ជ្រាប​ការយល់ដឹង​កាន់តែច្បាស់ ថែម​ទៀត សម្រាប់​យុវវ័យ​កម្ពុជា​.​ជប៉ុន លើ​ផ្នែក​វប្បធម៌​ក្រោម​ការរៀបចំ​ពី​ភ្នាក់ងារ​ព័ត៌មាន NHK ដែល​ជា​ទីភ្នាក់ងារ​ផ្លូវការ របស់​រដ្ឋ និង​មាន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ពី​ព្រឹត្តិ​ការណ៍​​នេះ ទៅកាន់​ពិភពលោក តាមរយៈ​ភាពយន្ត​តុ​ក្កតា ការបង្ហាញ​ម៉ូត និង​ការប្រគំ​តន្ត្រី លើ​ខ្លឹមសារ គួរ​ឲ្យ​ស្រឡាញ់ ដែល​ភាសា​ជប៉ុន​ហៅថា ខា​វ៉ៃ​។​

​លោក​ឃួង ស្រេង បាន​ស្វាគមន៍ និង​គាំទ្រ​ពេញទំហឹង លើ​ការរៀបចំ​ព្រឹត្តិការណ៍ ដ៏​មាន​អត្ថន័យ​នេះ និង​ត្រៀម​ខ្លួន​ផ្តល់​កិច្ច​សហការ ជាមួយ​ភាគី​ជប៉ុន ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍ឲ្យទទួលបាន​ជោគជ័យ​។ ទន្ទឹមគ្នានេះ លោក​អភិបាល ក៏បាន​ផ្តល់​យោបល់ ឲ្យ​ភាគី​ជប៉ុន​ធ្វើ​លិខិតផ្លូវការ ទៅ​ក្រសួង​ការបរទេស និង​ក្រសួង​មហាផ្ទៃ ក្នុង​គោលបំណង សហការ​រៀបចំ​ការងា​រ​នេះ ឲ្យមាន​ប្រសិទ្ធភាព​៕ ​ដោយ ​៖​ កូឡាប​

spot_img
×