Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ម្នាក់​ជួញដូរ​ថ្នាំញៀន​ជាង ​៦០០ គ្រាប់​

spot_img

​ឧត្តរមានជ័យ ៖ នគរបាល​ក្រុង​សំរោង បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ដែល​ជា​មេខ្លោង​ជួញ​គ្រឿងញៀន ដោយ​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា មេតំ​ហ្វីតា​មីន WY ជាង​៦០០ គ្រាប់ ។​

​លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បានឲ្យដឹងថា ការបង្ក្រាប​ករណីនេះ ដោយ​មាន​ការចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី ដោយ​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ។​

​លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង​សំរោង ដឹកនាំ​កម្លាំង​ជំនាញ និង​ប៉ុស្ថិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤ ស្ថិតក្នុង​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈឺ​ន រី ភេទ​ស្រី អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា មេតំ​ហ្វីតា​មីន WY ចំនួន ៦៧១ គ្រាប់ ម៉ា​ទឹកកក ១​កញ្ចប់​ធំ និង ៤​កញ្ចប់​តូច ថវិកា ៤០៥.០០០ រៀល ទូរស័ព្ទដៃ ២​គ្រឿង ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់ មួយចំនួនទៀត ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×