Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្លឹកឆ្នោត នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ចែក​ជូន​តាម​មណ្ឌល​ទាំង​២៥ រាជធានី​ខេត្ត​មិនឲ្យ​លើស​ពី​៣៦​ម៉ោង មុខ​ថ្ងៃ​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​រៀបចំ​ដឹកជញ្ជូន​សន្លឹកឆ្នោត ចេញ​ពី​រោង​ពុម្ព​​យកទៅ​ដាក់​នៅ​ឃ្លាំង គ​.​ជ​.​ប នៅ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ​។​

​លោក​ហង្ស ពុទ្ធា មន្ដ្រី​គ​.​ជ​.​ប និង​ជា​អ្នកនាំពាក្យ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថា ៖ ​បន្ទាប់ពី​បាន​បញ្ចប់​ការបោះពុម្ព​សន្លឹកឆ្នោត គ​.​ជ​.​ប នឹង​រៀបចំ​ដឹកជញ្ជូន​សន្លឹកឆ្នោត នៅ​ថ្ងៃ​ទី​១៣​ខែកក្កដា​នេះ ទៅ​រក្សាទុក​នៅ​ឃ្លាំង​​គ​.​ជ​.​ប ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ហើយ​ចែក​ជូន​តាម​មណ្ឌល​​ដែល​នៅ​ឆ្ងាយៗ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ និង​ធ្វើ​ការចែកជូន ទៅ​តាម​មណ្ឌល​ផ្សេងៗ ជា​បន្ដបន្ទាប់​ទៀត​។ ការដឹក​ជញ្ជូន​នេះ​ ​ចេញ​ពី​រោង​ពុម្ព លី វ៉ាន់​ហុង ស្ថិតនៅ​ផ្ទះ​លេខ​៩ ផ្លូវ​លេខ​៣៤៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក ។​

​លោក​ហង្ស ពុទ្ធា សន្លឹកឆ្នោត ដែល​ផលិត​និង​យកចេញ ពី​រោង​ពុម្ព​នោះ មាន​ចំនួន​ប្រមាណ​ជាង​១០​លាន​សន្លឹក ទាំង​សន្លឹកឆ្នោត​បម្រុង​។​

​សន្លឹកឆ្នោត សម្ភារៈ និង​ឯកសារ ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវ​បញ្ជូន​ទៅ​ដល់ ការិយាល័យ​បោះឆ្នោត ទាំង​២២.៩៦៧ ​ការិយាល័យ នៃ​មណ្ឌលបោះឆ្នោត ទាំង​២៥ មិនឲ្យ​លើស​ពី​៣៦​ម៉ោង មុខ​ថ្ងៃ​បោះឆ្នោត​។​

​លោក​បញ្ជាក់ថា សន្លឹកឆ្នោត​ដែល​ដឹកជញ្ជូន យកទៅ​ដាក់​នៅ​ឃ្លាំង គ​.​ជ​.​ប និង​ដឹកជញ្ជូន​យក​ទៅ​តាម​មណ្ឌល​បោះឆ្នោត​នោះ​​ត្រូវបាន​រក្សា​ការពារ​ដោយ​កម្លាំង​សមត្ថកិច្ច​មិនឲ្យ​មាន​ការ​ថ្លោះធ្លោយ​ឡើយ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×