Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់​តែ​ត្រូវ​ឆ្នោត​បាន ១២៥​លាន​ដុល្លា បុរស​ម្នាក់​ឈប់​ធ្វើការ​ភ្លាម និង ធ្វើ​រឿង​មួយ​នេះ ដាក់​អតីត​ចៅហ្វាយ​របស់​ខ្លួន ដើម្បី​ជា​ការ​សងសឹក​

spot_img

​បុរស​ម្នាក់​មក​ពី​រដ្ឋ Illinois សហរដ្ឋ​អា​មេ​រិច បាន​សុំ​លាឈប់​ពី​ការងារ និង​ធ្វើការ​សងសឹក​ទៅលើ​​អតីត​ចៅហ្វាយ​របស់​ខ្លួន​ភ្លាម ៗ បន្ទាប់ពី​គាត់​បាន​ត្រូវ​រង្វាន់​ឆ្នោត​ដែល​មាន​ទឹកប្រាក់​ចំនួន ១២៥​លាន​ដុល្លា​អា​មេ​រិច​។​

​លោក Brian Morris អាយុ ៥៤​ឆ្នាំ បាន​ធ្វើ​ការសង​សឹក​នឹង​លោក George Fitzgerald ដែល​ជា​អតីត​ចៅហ្វាយ​ខ្លួន ដោយ​លោក​ចំណាយ​​ប្រាក់ ២២៤.០០០​ដុល្លារ ដើម្បី​ទិញ​អាចម៍សត្វ​ជាង ២០.០០០​តោន​ហើយ​ប្រាប់​បុគ្គលិក​ឲ្យ ដឹក​អាចម៍​ទាំងនោះ​យក​ទៅ​ចាក់​នៅ​ផ្ទះ​អតីត​ចៅហ្វាយ របស់គាត់​។​

​គាត់​បាន​ប្រាប់​ឲ្យ​ឡាន​ដឹក​អាចម៍​យកទៅ​ចាក់​នៅ​ផ្ទះ​របស់​លោក George Fitzgerald តាំងពី​ម៉ោង ៦​ព្រឹក​ព្រលឹម ប៉ុន្តែ​នៅពេល​ឡាន​ជាច្រើន​គ្រឿន​បាន​ចាក់​អាចម៍​បាន​ប្រហែល ១០.០០០ តោន លោក George Fitzgerald ក៏​បាន​ភ្ញាក់ឡើង​ដោយសារ​សម្លេង​របស់​រថយ​ន្ត ហើយ​បានតេ​​ហៅ​ប៉ូលីស​ឲ្យមក​ជាបន្ទាប់​។​

​នៅពេល​ឡាន​កំពុង​ដឹក​អាចម៍​ចាក់​នៅ​ផ្ទះ​អតីត​ចៅហ្វាយ​ខ្លួន លោក Brian Morris ឈរ​សើច​នៅ​ខាង​ផ្លូវ​ម្ខាង ហើយ​នៅពេល​ប៉ូលីស​មក​ដល់​គាត់ ក៏​បាន​សារភាព​ប្រាប់​ប៉ូលីស​ថា ជា​ទំនួស​ខុស​ត្រូវ​​របស់គាត់ និង​ត្រូវបាន​ចាប់ខ្លួន ហើយ​គាត់​ក៏​បាន​ប្រាប់​មូលហេតុ​ដែល​គាត់​ធ្វើ​ដូច្នេះ​។​

​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលី​ស​បាន​ឲ្យដឹងថា ជនជាប់ចោទ​ប្រាប់ថា មូលហេតុ​ដែល​គាត់​បញ្ជា​ឲ្យ​ដឹក​​អាចម៍​រាប់​តោន​ទៅ​ចាក់​នៅ​ផ្ទះ​អតីត​ចៅហ្វាយ​របស់​ខ្លួន គឺ​ដោយសារតែ គាត់​ធ្វើការ​ជាមួយ​អតីត​​មេ​របស់​ខ្លួន​អស់ ១៧​ឆ្នាំ​មកហើយ ហើយ​អតីត​មេ​របស់​ខ្លួន តែងតែ​ធ្វើបាប និង​មើលងាយ​មើល​​ថោក​ខ្លួន​ដូចជា​អាចម៍​អញ្ជឹង​។​

​គាត់​បញ្ជាក់​ទៀត​ថា គាត់​ទ្រាំ​នឹង​ការ​ធ្វើ​បាប​របស់​អតីត​ចៅហ្វាយ​របស់​ខ្លួន ដោយសារ​គ្រានោះ​គាត់​​ត្រូវការ​លុយ​ខ្លាំង ប៉ុន្តែ​ឥឡូវ​គាត់​ឈ្នះ​រង្វាន់​ចំនួន ១២៥​លាន​ដុល្លារ ​ហើយ​វា​ក៏​ជា​ពេល​ដែល​ត្រូវ​សងសឹក​ហើយ​។​

​សូមបញ្ជាក់​ថា លោក Brian Morris ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់​សារពត៌មាន​​អស់​រយៈពេល ២​សប្តាហ៍​មក​ហើយ បន្ទាប់ពី​គាត់​ត្រូវ​ឆ្នោត​រង្វាន់​ធំ​។​

​គាត់​ក៏​ត្រូវបាន​ប៉ូលីស​ឲ្យនៅ​ក្រៅ​ឃុំ​ផងដែរ បន្ទាប់ពី​ចាប់ខ្លួន​អស់​ប៉ុន្មាន​ម៉ោង​។ គាត់​ក៏​បាន​ប្រាប់​​អ្នក​សារពត៌មាន​ថា ឲ្យ​រងចាំ​រឿង​ប្លែកៗ​ទៀត​នឹង​កើតឡើង​ដោយសារ​រូបគាត់​៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport​

spot_img
×