Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់នេះ​ដែល​ពុំ​គិត​ខ្លួនឯង សង្គ្រោះ​ជីវិត​មិត្តស្រី និង​សូម្បី​អ្នកដទៃ ក្នុង​ហេតុការណ៍​លិច​ទូក​នៅ Phuket ត្រូវបាន​ប្រដូច​នឹង​តួអង្គ Jack ក្នុង​រឿង Titanic

spot_img

នាវាកម្សាន្ត​មួយ​ដឹក​អ្នកដំណើរ ១០៥ នាក់ ក្នុងនោះ​រួមមាន​ភ្ញៀវទេសចរ ៩៣ នាក់ និង​សមាជិក​នាវិក ២១ នាក់ បាន​លិច​នៅ​ជិត Phuket ប្រទេស​ថៃ កាលពី​ទី​៥ ខែកក្កដា បន្ទាប់ពី​វា​ត្រូវបាន​វាយប្រហារ​ដោយ​រលក​កម្ពស់ ៥ ម៉ែត្រ ។ លទ្ធផល​នៃ​ហេតុការណ៍​ដ៏​រន្ធត់​នេះ អ្នកដំណើរ​ជាង ៤០ នាក់ ត្រូវបាន​ប្រកាសថា​បាន​ស្លាប់ ខណៈដែល​មនុស្ស ១៥ នាក់​ផ្សេងទៀត បាត់​ខ្លួន ។ បើ​យោងតាម​កាសែត The Guardian បានឱ្យដឹង នោះ​ភ្ញៀវទេសចរ​ភាគច្រើន គឺ​មកពី​ប្រទេស​ចិន ។​

​នៅពេល​ទូក​កំពុង​លិច បុរស​ម្នាក់​ឈ្មោះ Zhang មកពី​ខេត្ត Henan (​ចិន​) បាន​គ្រប់គ្រង​សង្គ្រោះ​មិត្តស្រី​របស់គាត់ និង​សូម្បី​វិលត្រឡប់​ទៅ​សង្គ្រោះ​អ្នក​ដទៃទៀត​ផងដែរ ។ ភាព​អស្ចារ្យ​របស់គាត់ ត្រូវបាន​កោតសរសើរ​នៅលើ​បណ្តាញ​សង្គម និង​សូម្បី​ទទួល​ការចាប់អារម្មណ៍​នៅលើ​បណ្តា​ប្រព័ន្ធ​ផ្សាយ​ធំៗ​ជាច្រើន ។​

​ក្នុងអំឡុងពេល​នៃ​ហេតុការណ៍​នោះ Zhang និង​មិត្តស្រី​របស់គាត់ កំពុងស្ថិត​នៅលើ​ទូក​លិច​នោះ ។ បុរស​ដែលមាន​ការគិត​ដ៏​រហ័សរហួន​នេះ បាន​គ្រប់គ្រង​ត្រកង​មិត្តស្រី​របស់គាត់ ឡើង​ទូក​សង្គ្រោះ និង​សូម្បី​ហែល​វិលត្រឡប់​ទៅ​ជួយសង្គ្រោះ​ប្តី​ប្រពន្ធ​ចំណាស់​ទៀតផង ។​

​ជា​អកុសល ដោយសារ​ពុំមាន​កន្លែង​ទំនេរ​នៅលើ​ទូក​សង្គ្រោះ Zhang ត្រូវ​ព្យួរ​បណ្តែត​ខ្លួន​លើ​ពោង​អណ្តែត ដើម្បី​កុំ​ឲ្យ​ខ្លួន​គាត់​លង់ទឹក​សមុទ្រ ។ អ្វីៗ​ទាំងអស់​ដែល​គាត់​អាចធ្វើ គឺ​ស​ម្លើ​មើលទៅ​កាន់​មិត្តស្រី​ជាទី​ស្រលាញ់​របស់គាត់​នៅលើ​ទូក​សង្គ្រោះ ដែល​បាត់ស្រមោល​សន្សឹម​ពី​ក្រសែភ្នែក​របស់គាត់ ។ ប៉ុន្តែ ទោះយ៉ាងណា គាត់​សង្ឃឹមថា​នាង​នឹងមាន​សុវត្ថិភាព​ហើយ​! ។​

​ខណៈពេលដែល​គាត់​កំពុង​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​ទឹកតែ​ម្នាក់ឯង គាត់​បាន​ឆ្លងកាត់​បុរស​បាត់បង់​ស្មារតី​ម្នាក់ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការបន្ត​លិចលង់ ។ ឃើញ​ដូច្នេះ Zhang ពុំ​គិតពី​ខ្លួនឯង និង​សម្រេចចិត្ត​ចែករំលែក​ពោង​ជាមួយ​គាត់ ហើយ​បន្ត​និយាយ​ជាមួយ​គាត់ ដើម្បី​ឲ្យ​គាត់​មាន​ស្មារតី​ឡើងវិញ ។ ពួកគេ​ទាំងពីរ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​ទឹកស​មុ​ត្រ​ពេញ​មួយ​យប់ រហូតដល់​ពួកគេ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកនេសាទ​នៅ​ថ្ងៃ​បន្ទាប់ ។​

​ទោះយ៉ាងណា Zhang ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រោះ​គាត់​បាន​រង​ទទួល​អាកា​រៈ​ឈឺផ្សា​ដោយ​ខ្ញែ​សមុទ្រ និង​ចាប់ផ្តើម​រវើរវាយ ។​

​តាមរយៈ​សកម្មភាព​ពុំ​គិត​ខ្លួនឯង​នេះ​របស់គាត់ ដើម្បី​សង្គ្រោះ​ជីវិត​មិត្តស្រី និង​សូម្បី​ជន​ចម្លែក​ដទៃ មនុស្ស​ជាច្រើន​បាន​ហៅ​គាត់​ថា​ជា​វីរៈបុរស​, ជា​បុរស​ពិត​ម្នាក់ និង​សូម្បី​ផ្តល់​ឈ្មោះ​ឲ្យ​គាត់​ថា Jack នៅក្នុង​ខ្សែភាពយន្ត Titanic ដែល​រឿងនេះ​បង្ហាញ​សោកនាដកម្ម​ស្រដៀង​នឹង​ហេតុការណ៍​នេះ​! ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណែ​តម្នាក់ សូម្បី​ទ​ទួ​ច​ដល់​មិត្តស្រី​របស់ Zhang រៀបការ​នឹង​គាត់ តាមរយៈ​កា​រខ​មិន​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​នាង​រៀបការ​នឹង Zhang ឲ្យ​ហើយ​ទៅណា ព្រោះ​គាត់​គឺជា​បុរស​ដែលមាន​ភាព​ស័​ក្ខិ​សម ហើយ​គាត់​នឹង​មើលថែ​នាង​យ៉ាង​ល្អ អស់​មួយជីវិត​របស់គាត់​!!» ៕ ចន្ទី​ (ប្រភព៖ worldofbuzz)

 

spot_img
×