Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិកម្ម​ខ្មែរ​យើង បើ​សា​ម៉ី​ក្រសួង​ពុំ​គិតគូរ​ទេ ប្រាកដជា​… ចប់​ហើយ មិន​ជឿ​មើលចុះ​!

spot_img

… ឥឡូវនេះ​ក្រូចថ្លុង​ក្រហម ត្រសក់​ក្រហម ក្រូចឆ្មារ ត្របែក​… ក្រហម កំពុង​វាយលុក​ទីផ្សារ ។ កុំ​ថា​ណា៎​! វា​ជា​ផ្លែ​ដែល​ធម្មជាតិ​ត្រូវបាន​ពិនិត្យថា ពុំ​មាន​គីមី​ទេ គឺ​ប្រទេស​ជិតខាង​យើង គេ​នាំ​ចូល​ពូជ​ពី​បរទេស ឬ​អភិវឌ្ឍន៍​ពូជ ដែល​មាន​ស្រាប់​នៅ​ស្រុក​គេ ។​

​ក្រូចថ្លុង​ក្រហម​

​ក្រូចថ្លុង​នេះ​ជា​ពូជ​ក្រូច​មាន​នៅ​តំបន់​ដី​ក្រហម នៃ​ឃុំ​មួយ នា​ខេត្ត​ថាញ់​ហ្វា ប្រទេស​វៀតណាម ឥឡូវ​គេ​បាន​ពង្រីក​ពូជ​របស់​វា ដើម្បី​ដាំ​ពាសពេញ​ចម្ការ​ស្រុក​គេ ។​

​ថ្វី​ត្បិត​វា​មាន​ពណ៌​ក្រហម​គួរ​ឲ្យ​ទាក់ភ្នែក តែ​ឱជារ​សរប​ស់វា ក៏​ពុំ​ធម្មតា​ដែរ ។​

​ពិសេស​ក្រូចថ្លុង​នេះ ១​ផ្លែ​តម្លៃ​ប្រមាណ​ជាង ១០​ដុល្លារ ឯណោះ (​ប្រសិន​ចូលឆ្នាំ​ចិន​វិញ អាច​លក់​បាន​ដល់​ទៅ ២៥​ដុល្លារ​/​ផ្លែ​) ។​

​ត្រសក់​ក្រហម​

​ត្រសក់​នេះ​មានឈ្មោះ​ថា Cassabanana ប្រភព​ដើម​នៅ​ប្រេ​ស៊ីល ។ ផ្លែ​របស់​វា​ធំ ខ្លះ​មាន​ប្រវែង​ដល់​ទៅ ៦០​សង់ទីម៉ែត្រ ឯណោះ ។​

​បច្ចុប្បន្ន​សម្បូរ​នៅ Mexico ប្រេ​ស៊ីល និង​តំបន់​ប្រជុំ​កោះ Carbbean ។​

​វា​លើសពី​ត្រសក់​ធម្មតា​ត្រង់​ផ្លែ​របស់​វា​មាន​ក្លិនក្រអូប​ប្រហើរ ហេតុ​នេះ​អ្នកខ្លះ​គេ​យក​វា​ដាក់​ក្នុង​ទូរ​ខោអាវ ឬ​ក្នុង​បន្ទប់ដេក ។​

​ក្រូចឆ្មារ​ក្រហម​

​វា​នៅ​មាន​ឈ្មោះ​ថា Red Lime ឬ Blood Lime វា​មាន​ប្រភព​ចេញពី​អូស្ត្រាលី ។​

​លក្ខណៈពិសេស​របស់​វា គឺ​ពុំមែន​ក្រហម​តែ​សម្បក​ទេ សូម្បី​តែ​សាច់​របស់​វា​ក៏​ក្រហម​ដែរ ។ បច្ចុប្បន្ន​ប្រទេស​វៀតណាម គេ​នាំ​ពូជ​ចូល​លក់បាន​តម្លៃ ២០០.០០០-២៥០.០០០​ដុង (​ប្រមាណ​ជាង ១០​ដុល្លារ​)/១​ដើម ។​

​វា​ធុន​នឹង​អាកាសធាតុ ផ្តល់​ផ្លែ​ច្រើន ហើយ​ឱជា​រក​ពុំ​ជូរ​សុទ្ធ​ទេ គឺ​មាន​លាយ​ផ្អែម​តិចៗ ហើយ​ក្លិន​ក៏​ក្រអូប​ដូច​ក្រូច​ឃ្វិច ហេតុនេះ គេ​នៅ​អាច​យក​វា​ធ្វើ​តំណាប់ ឬ​ផ្សំ​ជាមួយ​ភេសជ្ជៈ​ដទៃទៀត ។​

​វា​មាន​សម្ពស់​ដល់​ទៅ 6m-8m ។ ផ្លែ​រាង​ទ្រវែង​បណ្តោយ​ប្រហែល​ពី ៣-៥ សង់ទីម៉ែត្រ ទទឹង​ពី ២-៣​សង់ទីម៉ែត្រ ។​

​ក្រូចឆ្មារ​ក្រហម​កំពុង​ពេញនិយម​ខ្លាំងណាស់​! ។​

​ពិសេស​គឺ​វា​ពុំ​រើស​ទី​សម្រាប់​ដាំ​ក៏ដូចជា​អាកាសធាតុ​ដែរ ។​

​ត្របែក​ក្រហម​

​ប្រភព​មក​ពីប្រេ​ស៊ីល រស់ជាតិ​ផ្អែម តម្លៃ​ខ្ពស់ ។​

​ពេល​នៅ​ខ្ចី​ពណ៌​វា​បៃតង​ធម្មជាតិ តែ​ដល់​ទុំ​វា​ប្តូរ​ទៅ​ជា​ក្រហម ។ ពិសេស​គឺ​ក្លិន​វា​ក្រអូប​ណាស់ ។​

​ក្រៅពី​បរិភោគ​ដូច​ផ្លែ​ឈើ​ធម្មតា គេ​អាច​យក​វា​ទៅ​កិន​ជា​ទឹកក្រឡុក ឬ​ធ្វើ​ដំ​ណាប់ ។​

​ប្រភេទ​ឈើ​ហូប​ផ្លែ​ទាំងនេះ ស្រុក​ខ្មែរ​អាច​ដាំ​បាន​ទាំងអស់ ។ ទាស់​តែ​… ?! ចន្ទ្រា​

spot_img
×