Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាល់តែ​បែបនេះ​ទើប​មនុស្ស​ខ្លាច​… ច្បាប់​!

spot_img

​យុវជន​អ៊ីរ៉ង់​ម្នាក់ ទើប​រង​ពិន័យ ៨០ រំពាត់ នៅ​ទី​សាធារណៈ​ពី​បទ​សេពសុរា​កាលពី​នៅ​វ័យ​ជំទង់ (​មិន​ទាន់​គ្រប់​អាយុ​) មុននេះ ១០​ឆ្នាំ។​

រង 80 ខ្សែតី​ព្រោះ​កំហុស​កើតឡើង​មុននេះ ១០​ឆ្នាំ ។​

​តាម The Sun រូបភាព​ខាងលើ​បាន​បង្ក​នូវ​ភាព​តក់ស្លុត​ដល់​អ្នក​ឈរ “​ទស្សនា​” យ៉ាងខ្លាំង ។ យុវជន​ម្នាក់​ត្រូវ​គេ​ចង​ផ្អោប​នឹង​ដើមឈើ​នៅ​ទីលាន Niazmand ក្រុង Kashmea , អ៊ីរ៉ង់ ។ ពលរដ្ឋ​រស់នៅ​តំបន់​នោះ មាន​វត្តមាន​ដើម្បី​ធ្វើ​ជា​សាក្សី ។​

​អ្នកអនុវត្ត “​សាលក្រម​” បិទមុខ​ជិត ហើយ​វាត់​១​ទំហឹងៗ​លើ​ខ្នង​យុវជន​នោះ ។ តាម​អង្គការ​លើកលែងទោស​អន្តរជាតិ​ឲ្យដឹងថា យុវជន​រូបនេះ​បាន​បំពាន​ទោស​១ ដែល​គាត់​ប្រព្រឹត្ត​ពេល​អាយុ ១៤​ឆ្នាំ ។ គាត់​បាន​ផឹកស្រា​ក្នុង​មង្គលការ​១​នា​ឆ្នាំ ២០០៧ ហើយ​ទោះបី​គាត់​ពុំ​បាន​ទាក់ទង​ដល់​ករណី​ជម្លោះ​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ក្តី តែ​តុលាការ​បាន​ប្រកាស​អនុវត្ត​សាលក្រម ត្រូវ​ពិន័យ​… ៨០​រំពាត់ ។​

​គេ​ពុំបាន​ដឹងថា ហេតុ​អ្វី​ទើប​ពេល​នេះ​ទើប​អនុវត្ត​សាលក្រម​ទេ ។​

​គួរកត់សម្គាល់​ថា អ៊ីរ៉ង់​នៅ​ឆ្នាំ ២០១៨ បាន​អនុវត្ត​នូវ​ទណ្ឌកម្ម​ធ្ងន់​ជាច្រើន​រួម​មាន​ការ​កាត់​ដៃ​ចោល​ពីបទ​លួច​គេ ។​

​យ៉ាងនេះ​ក្តី​មតិ​ជាច្រើន​លើកឡើង​ថា ៖ ទាល់តែ​បែបនេះ​ទើប​រាងចាល ហើយ​មនុស្ស​ខ្លាច​ច្បាប់ ។​

​ចំណែក​អង្គការ​លើកលែងទោស​អន្តរជាតិ​វិញ​ថា រូបភាព​ទារុណកម្ម​បែបនេះ ពុំ​អាច​ទទួលយក​បាន​ឡើយ ទោះបី​វា​ជា​ច្បាប់​ក្រោម​ឥទ្ធិពល​នៃ​សាសនា​ក្តី ៕ ចន្ទ្រា​

spot_img
×