Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុទ្ធកាល័យ​រដ្ឋមន្ត្រី​ក្រសួ​ង​យុត្តិធម៌ បដិសេធ​ព័ត៌មាន​រៃអង្គាសប្រាក់​(​ដាក់​ខែ​)​ពី​មន្ត្រីរាជការ​នៅ​តាម​សាលា​ជម្រះក្ដី​ទូទាំង​ប្រទេស​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២​កក្កដា​នេះ​ថា ថ្មីៗ​នេះ​​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​​បានទទួល​ព័ត៌មាន​ថា មាន​បុគ្គល​ខ្លះ បានធ្វើការ​រៃអង្គាសប្រាក់ ដោយ​ដាក់​ខែ ពី​មន្ត្រីរាជការ​នៅ​តាម​សាលា​ជម្រះក្តី​​ដោយ​ប្រាប់ថា​ដើម្បី​យក​មក​ផ្តល់ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួ​ង​យុត្តិធម៌ ឬ​ខុទ្ទកាល័យ​របស់​ឯកឧត្តម​។ ខុទ្ទកាល័យ​សូមជម្រាបថា អំពើ​ ​ឬ​សកម្មភាព​ទាំងនេះ មិនមែន​ជា​វប្បធម៌រ​បស់​លោក​រដ្ឋមន្ត្រី ឬ​ខុទ្ទកាល័យ​ឡើយ ។

​ដូច្នេះ​សូម​មន្ត្រីរាជការ​នៅតាម​សាលាជម្រះក្តី​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន និង​ចៀសវាង​នូវ​ទង្វើ​ឥតប្រយោជន៍​និង​ឥត​តម្លៃ​នេះ​៕ ​ដោយ​៖​កូឡាប​

spot_img
×