Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​បើកសវនាកា​រ​រឿងក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សន្តិសុខ​ត្រូវ​រឹតបន្តឹង​យ៉ាងខ្លាំង​

spot_img

​ភ្នំពេញ​៖ តុលាការ​កំពូល បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ចៅក្រម​៩​រូប និង​តំណាង​មហាអយ្យការ​មួយរូប ក្រឡាបញ្ជី​មួយរូប និង​មាន​មេធាវី​ដើមបណ្តឹង​មាន​៤​រូប​។​

​មន្ត្រី​តុលាការ​បាន​ថ្លែងឲ្យដឹងថា ដំណើរការ​ជំនុំជម្រះ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ អាច​នឹង​ប្រើ​រយៈពេល​ច្រើន អាច​ពេញ​មួយថ្ងៃ ដើម្បី​ពិនិត្យ​ភស្តុតាង​ជា​ច្រើន​នៅ​ក្នុង​សំណុំរឿង​។ ចំណែក​សន្តិសុខ​នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល ត្រូវ​បាន​រឹតបន្តឹង​យ៉ាងខ្លាំង ត្រូវបាន​ដាក់​ដោយ​កង​កន្លាំង​សមត្ថកិច្ច ។ សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញ​ចូល​នោះឡើយ ហើយ​ការចេញចូល​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ ដែល​លំនៅដ្ឋាន​ក្នុង​បរិវេណ​នោះ​តែ​ប៉ុន្តែ ៕ ដោយ ៖ កូឡាប​

spot_img
×