Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​សៀម​រាម ឃុំខ្លួន​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​

spot_img

​ខេត្តសៀមរាប ​៖ នៅ​ថ្ងៃ​ទី​១៣​ខែកក្កដា​នេះ តុលាការខេត្ត​សៀម​រាម បាន​ចេញ​ដីកា​ចំនួន​ពីរ ដោយ​ប្រកាន់ លោក ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ដីកា​សម្រេច​ថ្មី​។​

 

​ លោក​ យិ​ន​ ស្រាង​ អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹងថា​ អ្នកកាសែត​ឈ្មោះ​ឆោម​ ស៊ី​ថា​ ភេទ​ប្រុស​ដែល​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​ចាប់​ឃាត់ខ្លួន​នោះ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​លោក​ អ៊ុំ​ចាន់​ថុ​ល​ បាន​ចេញ​ដីកាសម្រេច​ឃុំ​ ខ្លួន​ដាក់​ពន្ធនាគារ​ ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែកក្កដា​នេះ ​ដោយ​​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ ។​បទល្មើស​ទី​១​ “​ប្រើប្រាស់​អាវុធ​ខុសច្បាប់​”​ និង​ទី​២​ “​គំរាម​ កំហែង​ ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខណៈ​អ្វីមួយ​”​ តាម​មាត្រា​៤៩០​និង​មាត្រា​២៣២​នៃ​ក្រមម​ព្រហ្មទណ្ឌ​ ។​

​លោក ឆោម ស៊ីថា ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅក្នុង​ស្រុក​ស្វាយ​លើ ខេត្ត​សៀម​​រាប​នេះ​ក្រោម​បញ្ជា​លោក​ព្រះរាជអាជ្ញា និង​យោង​តាម​ពាក​បណ្ដឹង​អ្នកបើក​រថយន្ត​តាកូ​ម៉ា​នោះមាន​​ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក​, ខេត្ត​ព្រះវិហារ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ថា​តាមពិត​អ្នកកាសែត​ទេ​ជា​ជនរងគ្រោះ​ឈ្មោះ ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា មាន​ទីលំនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់​នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូម ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​បាន​កំពុង​រង​នូវ​ការចោទប្រកាន់​ទាំង​អយុត្តិធម៌ ដែល​ធ្វើអោយ​ក្រុមអ្នកសារព័ត៌ មាន​មកពី​ច្រើន​អង្គភាព កំពុង​តាមដាន​និង​សិក្សា​ស្រាវជ្រាវ យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​បំផុត​។​

ក្នុង​របាយការណ៍​របស់​សមត្ថកិច្ច និង​សំអាង គ្រាប់​សំបក​កន្ទុះ​កាំភ្លើង ចំនួន​២​គ្រាប់​នោះ​មិន​អាច​ទុក្ខ​ចិត្ត​បានទេ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×