Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាន់ខ្ពស់​នៅ Mexico បាក់​រលំ​ក្រោយ​សម្ភោ​ធ​បាន​តែ​… ៣​ខែ​ប៉ុណ្ណោះ​ (មានវីដេអូ)

spot_img

​នៅ​ថ្ងៃ​ទី ១២ ខែកក្កដា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាន់ខ្ពស់​មួយ នៅ​រដ្ឋធានី​ប្រទេស Mexico បាន​បាក់​រលំ ព្រោះតែ​សំណង់​ពុំ​ធានា​… ស្តង់ដារ ។​

Arts Pederegal ឈ្មោះ​មជ្ឈមណ្ឌល​នេះ​បាន​បាក់​រលំ​ខណៈពេលដែល​ផ្នែក​ខ្លះ​នៅ​ខាងក្នុង​ពុំ​ទាន់​ធ្វើ​បាន​ស្រេចបាច់​អស់​នៅឡើយ ។​

​សំណាង​ល្អ​ដែល​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​បាន​ឃើញ​ភាព​ពុំ​ប្រក្រតី​នៃ​អាគារ​នេះ ក៏​រាយការណ៍​ឲ្យ​រដ្ឋអំណាច​ទីក្រុង ប៉ុន្មាន​ម៉ោង​មុន​ពេល​ហេតុការណ៍​បាក់​រលំ​កើតឡើង ធ្វើឲ្យ​គេ​អាច​ជម្លៀស​អតិថិជន​ចេញពី​ទីនោះ​អស់ ។​

​តាម​ការសន្និដ្ឋាន​បឋម​នោះ​គឺ​ដោយសារ​សំណង់​នេះ​ពុំ​សាងសង់​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ។ ទោះ​យ៉ាងណា​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត ៕ សូ​យ​ន​

spot_img
×