Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ តែ​ក៏​គួរ​ប្រយ័ត្នប្រយែង​កុំឲ្យ​កើត​មាន​កំហុស ។ លុយ​ក​កាក់ រីកចម្រើន មាន​ឱកាស​បាន​លាភ​ពី​ការ​ទំនាក់​ទំនង​​ស្គាល់​មិត្តភក្តិ​ថ្មី ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​សុខ​សប្បាយ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ថ្ងៃ​នេះ​គួរ​ស្រុះស្រួល​ជាមួយ​មិត្តភក្តិ​រួម​ការងារ កុំ​បង្ក​ការខ្វែងគំនិត​គ្នា ។ លុយកាក់ មិនល្អ គួរ​ទប់ស្កាត់​តម្រូវការ​ទិញ​របស់រ​បរ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អ​ត្រូវ​បាន​ថ្នាក់លើ​សរសើរ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល តែ​ក៏​គួរ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ មនោសញ្ចេតនា គួរ​លៃលក​ឲ្យទាន់​ពេលវេលា​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ​បំផុត ពុំ​ជួប​ការលំបាក​ឬ​ឧបសគ្គ​ណាមួយ​ឡើយ ។ លុយកាក់ មានតែ​ការប្រឹងប្រែង​នោះ​ទើប​ឱកាសល្អៗ​នឹង​មក​ដល់​អ្នក ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ មាន​រឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​យ៉ាង​តានតឹង ។​

​ឆ្នាំ​ម្សាញ់ ៖ កា​ងារ កើត​មាន​កំហុស​ក្នុង​ការងារ រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ ។ លុយកាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ស្តាប់​ព័ត៌មាន​ផ្តេសផ្តាស​ដើម្បី​បញ្ចៀស​ត្រូវគេ​បោកប្រាស់ ។ មនោសញ្ចេតនា គួរ​គោរព​ភាពជា​ឯកជន​របស់​គ្នា​ទៅវិញទៅមក ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ កុំ​ដឹងឮ​រឿង​អ្នក​ដទៃ​ច្រើន ។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការប្រាស្រ័យ​ទាក់ទង ។ មនោសញ្ចេតនា​ល្អប្រសើរ ត្រូវ​រក្សា​ភាពស្មោះត្រង់​ចំពោះ​គ្នា ។​

​ឆ្នាំ​មមែ ការងារ រីកចម្រើន​ល្អ រាល់​ឧបសគ្គ​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​។ លុយកាក់​ប្រយ័ត្ន​ក្នុង​រឿង​ខ្ចីបុល​ប្រាក់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​វក ៖ ការងារ គ្រប់យ៉ាង​វិវត្តន៍​មិន​តាម​គម្រោងការ មាន​រឿង​ត្រូវ​ដោះស្រាយ​មួយ​ចំនួន ។ លុយកាក់ គួរ​មាន​វិធី​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ បង្ការ​ត្រូវគេ​កេងប្រវ័ញ្ច ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ មាន​អារម្មណ៍​ទាល់ច្រក​ក្នុង​ការងារ ត្រូវ​ស្វះស្វែង​រក​ជំនួយ​បន្ទាន់ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​កម្តៅ​មនោសញ្ចេតនា​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវ​ប្រមូលផ្តុំ​ស្មារតី​ទប់ទល់ ។ លុយកាក់ មាន​អ្នក​ចង់​បំបែកបំបាក់ បន្លែបន្លំ​លុយកាក់​អ្នក គួរ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ។ មនោសញ្ចេតនា​កុំ​រវល់​នឹង​ការងារ​ជ្រុល​ដល់​ថ្នាក់​បំភ្លេច​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ រលូន​ល្អ រាល់​ការលំបាក​ពីមុនៗ​មក ត្រូវបាន​ដោះស្រាយ​អស់​ក្នុងថ្ងៃនេះ ។ លុយកាក់ ធូរធារ ចំណូល​កើន​សន្ធឹក ។ មនោសញ្ចេតនា រីករាយ​សុភមង្គល ៕

spot_img
×