Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ជោរ​នឹង​ស្រី​ចិន សូម្បី​នៅ​ស្រុក​ចិន​ក៏​ដាល់​ប៉ូលិស​បែក​មាត់​ដែរ​!

spot_img

​ព្រោះ​តែ​ប៉ូលិស​ផាកពិន័យ​ចំពោះ​ទង្វើ​ចត​រថយន្ត​ខុស​កន្លែង​កំណត់​ស្រី​ចិន​ម្នាក់​នៅ Anhuy បាន​បង្ក​ជម្លោះ​ប្រទាញប្រទង់ រួច​ក៏​ព្រលែង​១​កណ្តាប់ដៃ​ចំ​មាត់ ប៉ូលិស​ឯកសណ្ឋាន​ចរាចរណ៍​ម្នាក់ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ៩ ខែកក្កដា ។ រថយន្ត Mercedes មួយ​គ្រឿង​បាន​ចត​ខុស​កន្លែង​កំណត់ ប៉ូលិស​ក៏​មក​ត្រួតពិនិត្យ ។ ក្នុង​រថយន្ត​មាន​ប្តី​ប្រពន្ធ​១​គូ ។​

​បុរស​ជា​ប្តី​បាន​ស្រែក​ជំ​ទាល​ជេ​រស្តី​លើ​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ហើយ​ត្រូវបាន​ប៉ូលិស​សុំ​រក្សា​សុជីវធម៌ ។ ក្នុងពេលនោះ​ដែរ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ចូលរួម​ឈ្លោះ​ជេរប្រទេច ។ ទ្រាំ​លែង​បាន​ប៉ូលិស​ក៏​ចាប់​យក​ទៅ​ប៉ុស្តិ៍ ស្រាប់តែ​នារី​រូប​នេះ​ស្រែក​ថា ខ្លួន​មាន​ផ្ទៃពោះ រួច​ព្រលែង​មួយ​កណ្តាប់ដៃ​តែ​ម្តង ។​

​យ៉ាងនេះក្តី ប៉ូលិស​ចិន​ពិតជា “​អស្ចារ្យ​” ដែល​បាន​យកឃ្នោះ​វាយ​ជាប់ដៃ រុញ​ឡើង​រថយន្ត​ប៉ូលិស​ទៅ​កាន់​ប៉ុស្តិ៍ ។ ប៉ុន្តែ​ពេល​ទៅដល់​ប៉ុស្តិ៍​ស្ត្រី​រូប​នេះ​នៅតែ​រឹងរូស​ពុំ​ព្រម​ចុះ​ពី​រថយន្ត ហើយ​គំរាម​ថា “​អ្នក​ណា​ហ៊ាន​ប៉ះ​គេ​នឹង​ប្តឹង​ពី​បទ​បំពាន​រាងកាយ​” តែ​ចុងក្រោយ​ក៏​នៅតែ​បាន​ជាប់​… គុក​សម្រេច​ដូច​ចិត្ត​មែន​! ។​

​ស្រុក​គេ​វា​អីចឹង​ណា៎​! ៕ ចន្ទ្រា​

 

 

 

spot_img
×