Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​និង​គណៈបញ្ជាការ​អង្គការសហប្រជាជាតិ​ត​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ទាក់ទង​

spot_img

​តាម​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​កូរ៉េខាងត្បូង នៅ​ថ្ងៃ​១៣ ខែកក្កដា បាន​ដកស្រង់​ប្រភពព័ត៌មាន​ការទូត​ឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​១២​កក្កដា តាមរយៈ​បណ្ដាញ​ទាក់ទង​រវាង​កូរ៉េ​ទាំងពីរ​នៅ​Panmunjom កូរ៉េខាងជើង​ស្នើឱ្យ​កូរ៉េខាងត្បូង​ជួយ​បញ្ជូន​សារ​ទៅ​គណៈបញ្ជាការ​អង្គការសហប្រជាជាតិ​អំពី​សំណើសុំ​ស្ដារ​ប្រព័ន្ធ​ខ្សែ​ទូរស័ព្ទ​ទាក់ទង​ផ្ទាល់​រវាង​កងទ័ព​ប្រទេស​នេះ​ជាមួយ​គណៈបញ្ជាការ​អង្គការសហប្រជាជាតិ​។​

​មុននេះ ខ្សែ​ទូរស័ព្ទ​ផ្ទាល់​រវាង​កងទ័ព​កូរ៉េខាងជើង​និង UN បាន​ត្រូវ​កាត់ផ្ដាច់​តាំងពី​ឆ្នាំ​២០១៣ ពេលដែល​កូរ៉េខាងជើង​ប្រកាស មិន​ទទួលស្គាល់​សន្ធិសញ្ញា​ផ្អាក​សង្គ្រាម​។​ហេតុនេះ​ទំនាក់ទំនង​រវាង​កង​ទ័ព​កូរ៉េខាងជើង​និង​គណៈបញ្ជាការ UN កាលពី​ខែ​មុន ពេលដែល​រថយន្ដ​ដឹកជញ្ជូន​មួយ​ដឹក​ប្រអប់​ឈើ​ដែល​ទុក​សម្រាប់​ផ្ទុក​អដ្ឋិធាតុ​កងទ័ព​អាមេរិក​ទៅដល់​Panmunjom គណៈបញ្ជាការ​UN ត្រូវ​ប្រើប្រាស់​មេក្រូ​ដើម្បី​ថ្លែង​ប្រកាសប្រាប់​ឱ្យ​កូរ៉េ​ភាគ​ខាងជើង​ដឹង ហើយ​ត្រៀម​ការងារ​ទទួល​អដ្ឋិ​ធាតុ​ដែល​បាន​ព្រមព្រៀង​រួចស្រេច​ហើយ​នោះ​។​

​ប្រភព​ដដែល​ឱ្យដឹងថា គ្រាន់តែ​ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​នេះ​ភ្លាម កូរ៉េខាងជើង​បាន​ទូរស័ព្ទ​ប្រកាសប្រាប់​ទៅ​គណៈបញ្ជាការ UN ថា ខ្លួន​ពុំ​អាច​ចូលរួម​ក្នុង​កិច្ចសន្ទនា​អាមេរិក​-​កូរ៉េខាងជើង អំពី​បញ្ហា​ប្រគល់​អដ្ឋិធាតុ​នៅ​ថ្ងៃទី​១២​កក្កដា​បានឡើយ ព្រោះ​ត្រៀម​ពុំទាន់​រួចស្រេច ហើយ​សង្ឃឹមថា​ភាគី​អាមេរិក​អធ្យាស្រ័យ និង​លើកសំណើ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​មួយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​១៥​កក្កដា​វិញ​៕

សូយន

spot_img
×