Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះ​២​គ្រឿង​ដែល​ដឹក​មនុស្ស​ជាង​៣០០​នាក់ ប៊ិះ​បុក​គ្នា​លើ​លំហ​អាកាស​ឥណ្ឌា​

spot_img

គ្រោះថ្នាក់​អាកាសចរណ៍​មួយ​ប៊ិះ​កើត​ឡើងលើ​លំហ​អាកាស​ទីក្រុង Bengaluru រដ្ឋ​Karnataka ប្រទេស​ឥណ្ឌា ខណៈពេល​យន្ដហោះ​២​គ្រឿង​ដឹក​អ្នកដំណើរ​សរុប​ប្រមាណ​ជាង​៣០០​នាក់​បាន​បើក​ប្រជល់​មុខ​គ្នា​។​

យន្ដ​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ IndiGo

​តាម​ស្ថានីយ NDTV នៅ​ថ្ងៃ​១៣​កក្កដា​ឱ្យដឹងថា យន្ដហោះ​Airbus A-320 ពីរ​គ្រឿង​ដែល​សុទ្ធសឹង​ជា​របស់​ក្រុមហ៊ុន​IndiGo បាន​ហោះហើរ​ប្រកិត​គ្នា​ដល់​ថ្នាក់​ធ្វើឱ្យ​ប្រព័ន្ធ​ប្រកាសអាសន្ន​ពី​ការប៉ះទង្គិច​យន្ដហោះ​បាន​បញ្ចេញ​ស្នូរ​ប្រកាសអាសន្ន ហើយក៏​បានធ្វើ​ការណែនាំ​ឱ្យ​យន្ដហោះ​ទាំង​២​ប្ដូរ​ទិស​ហោះហើរ​ភ្លាម​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា​។​

​ប្រភពព័ត៌មាន​ខាងលើ យន្ដហោះ​ទាំង​២​ស្ថិតនៅ​ចម្ងាយ​8.000 m ពេលដែល​ប្រព័ន្ធ​បញ្ចៀស​ការ​រ​ប៉ះទង្គិច​TCAS លើ​យន្ដហោះ​ធ្វើការ​ប្រកាសអាសន្ន​នោះ​។​

TCAS គឺជា​ប្រព័ន្ធ​មិនអាច​ខ្វះ​បាន​សម្រាប់​យន្ដហោះ​ស៊ីវិល​ក្នុងការ​បញ្ចៀស​គ្រោះថ្នាក់​។ ដូច​ក្នុងករណីនេះ ប្រព័ន្ធ​ខាងលើ បាន​បញ្ជា​ឱ្យ​យន្ដហោះ​មួយ​បន្ថយ​រយៈកម្ពស់ រួច​ងាក​មក​ឆ្វេង ហើយ​យន្ដហោះ​មួយទៀត​បានទទួល​បញ្ជា​ឱ្យ​បង្កើន​រយៈកម្ពស់ រួច​ងាកស្ដាំ​។​

​យ៉ាងនេះ​ក្ដី ក៏​សមត្ថកិច្ច​ឥណ្ឌា​បាន​បើក​ការ​ស៊ើប​អង្ក​ត ព្រោះ​ករណីនេះ​ត្រូវបាន​ចាត់ទុក​ដូចជា​គ្រោះថ្នាក់​មួយ​៕

សូយន

spot_img
×