Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​នៅ​ជប៉ុន​មួយចំនួន​បាន​ប្រើប្រាស់​និស្សិត​ហាត់​ការបរទេស​ឱ្យទៅ​រើស​សំរាម​វិទ្យុសកម្ម​

spot_img

មាន​ក្រុមហ៊ុន​ជប៉ុន​មិនតិច​ទេ​ត្រូវបាន​រកឃើញថា​ពួកគេ​បាន​ឆ្លៀតឱកាស​ប្រើប្រាស់​និស្សិត​ហាត់​ការបរទេស​ឱ្យ​
​ទៅ​សម្អាត​សំរាម​វិទ្យុសកម្ម​នៅ​តំបន់​ជិត​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​Fukushima លេខ​១ ដែលជា​កន្លែង​ផ្ទុះឡើង​នូវ​វិបត្តិ​នុយក្លេអ៊ែរ​កាលពី​ខែមីនា ឆ្នាំ​២០១១​។​

បណ្ដា​កម្មករ​កំពុង​សម្អាត​កាកសំណល់​រង​ការបំពុល​វិទ្យុសកម្ម​នៅ​ប្រជុំជន​Tomioka ចំណុះ​ខេត្ដ​Fukushima

​កា​ស៊ើបអង្កេត​នេះ​ត្រូវបាន​ដំណើរការ ក្រោយ​ពេលដែល​និស្សិត​ហាត់​ការ​ជនជាតិ​វៀតណាម​ម្នាក់​បាន​ប្ដឹង​ក្រុមហ៊ុន​សំណង់​នៅ​ខេត្ដ​Iwate ថា​បាន​បញ្ឆោត​ពួកគេ​ទៅ​សម្អាត​សំរាម​វិទ្យុសកម្ម​នៅ​Koriyama តាំងពី​ខែ​10.2015 – 3.2016. ។​ក្រៅពីនោះ​យុវជន​វ័យ​២៤​ឆ្នាំ​រូបនេះ​នៅ​ត្រូវបាន​ចាត់​ចូលរួម​ក្នុងការ​រុះរើ​អគារ​នៅ​បណ្ដា​ប្រជុំជន​Kawamata តាំងពី​មុនពេល​ដែល​ប​ទ​បញ្ជា​ហាមឃាត់​មិនឱ្យ​ចូលក្នុង​តំបន់​នេះ​ត្រូវបាន​លុបចោល​ម្ល៉េះ​។​

​ក្រសួង​យុ​តិ្ដ​ធម៌​ជប៉ុន​អះអាងថា ការងារ​សម្អាត​វិទ្យុសកម្ម​វា​ពុំ​សមស្រប​នឹង​ប្រគល់ឱ្យ​និស្សិត​បរទេស​ឡើយ​។ បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ធ្វើ​ស្ថិតិ​បាន​ចំនួន​និស្សិត​ហាត់​ការដែល​ត្រូវបាន​បង្ខំ​ឱ្យចូល​រួមការ​ងារ​ខាងលើ​ឡើយ​។ ពេលនេះ​ក្រសួងយុត្តិធម៌​ជប៉ុន​បាននិងកំពុង​ធ្វើការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ប្រមាណ​៨២០៕

សូយន

spot_img
×