Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដា​ណឺ​ម៉ាក​ជម្លៀស​ពលរដ្ឋ​ពី​ភូមិ​មួយ​ទាំងមូល ព្រោះតែ​ផ្ទាំង​ទឹកកក​ដ៏​ធំ​កំពុង​រំកិល​សំដៅ​

spot_img

​ផ្ទាំង​ទឹកកក​ដ៏​ធំ​មួយ​កំពុង​អណ្ដែត​នៅ​ជិត​ឆ្នេរសមុទ្រ Greenland ប្រទេស​ដា​ណឺ​ម៉ាក ហើយ​វា​កំពុង​បង្ក​ហា​នី​ភ័យ​នាំឱ្យមាន​ទឹកជំនន់​ប្រសិនបើ​វារ​លយ​ជា​ទឹក​នោះ​។​អាជ្ញាធរ​ប្រទេស​នេះ​បាន​ព្យាករណ៍​ទុក​ពី​គ្រោះថ្នាក់​ខាងលើ ហើយ​បាន​ដំណើរការ​ជម្លៀស​ពលរ​ដ្ឋ​នៅក្នុង​តំបន់​ដែលមាន​ហា​នី​ភ័យ​រងគ្រោះថ្នាក់​។​

ផ្ទាំង​ទឹកកក​ដ៏​ធំ​ស្ថិតនៅ​ពីក្រោយ​ភូមិ​មួយ​លើ​កោះ Innaarsuit ,Greenland នៅ​ថ្ងៃទី​១២​ខែកក្កដា​

​នៅ​ថ្ងៃទី​១៣ ខែកក្កដា សមត្ថកិច្ច​បាន​ដាស់តឿន​ជំរុញ​ពលរដ្ឋ​ដែល​រស់​នៅលើ​កោះ Innarsuit ឱ្យ​ជម្លៀស​ចេញពី​ឆ្នេរសមុទ្រ​Greenland ព្រមទាំង​ព្រមាន​ប្រាប់ថា ផ្ទាំង​ទឹកកក​នេះ​អាច​បង្កឱ្យមាន​ការ​ជន់​លិច​នៅក្នុង​តំបន់​។​

​ប្រភពព័ត៌មាន​ពី Ritzau ប្រមុខ​ដា​ណឺ​ម៉ាក ឱ្យដឹងថា ផ្ទាំង​ទឹកកក​នេះ​អាច​ប្រឈម​នឹង​ការ​បែក​ជា​បំណែក​តូចៗ ហើយ​ភ្លាមនោះ​វា​នឹង​ធ្វើឱ្យ​ជន់​លិច​ភូមិ​ខាងលើ​។​

​ប្រភព​ដដែល​ឱ្យដឹងថា ពេលនេះ​ផ្ទាំង​ទឹកកក​ខាងលើ​បាន​ចូលមក​កៀក​ណាស់​ទៅហើយ​ជាមួយ​ភូមិ​ខាងលើ ហើយ​សមត្ថកិច្ច​កំពុង​ពិភាក្សាគ្នា​អំពី​ដំណោះស្រាយ​បន្ដ​៕

សូយន

 

spot_img
×