Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ជប៉ុន បាន​កើន​ឡើងដល់ ២០៤​នាក់​ហើយ​

spot_img

នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga ឱ្យដឹងថា​អ្នកស្លាប់​ក្នុង​គ្រោះទឹកជំនន់​និង​បា​ក់ដីនា​ប៉ែក​ខាងលិច​ប្រទេស​នេះ​បាន​កើន​ឡើងដល់​២០៤​នាក់​ហើយ​និង​មាន​អ្នក​បាត់​ខ្លួន​ចំនួន​២៨​នាក់​ផងដែរ​។​

​កងកម្លាំង​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​

​ប្រភពពី Kyodo​វិញ មួយ​សប្ដាហ៍​ក្រោយពេល​ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ​តាំងពី​ថ្ងៃ​៥​កក្កដា​កន្លងមក​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន មនុស្ស​ប្រមាណ​៥៨០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​កន្លែង​ជន់​លិច​នឹង​បាក់​ដី ពេលនេះ​ពួកគេ​កំពុង​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ ចំពោះ​សុខភាព ខណៈពេលដែល​អាកាសធាតុ​បាន​ប្រែប្រួល​ទៅជា​ក្ដៅ​ខ្លាំង ក្នុងពេល​លក្ខខណ្ឌ​អនាម័យ​មិនត្រូវ​បាន​ធានា​។​

​គិត​មកទល់​ព្រឹក​ថ្ងៃទី​១៣​កក្កដា មាន​អគារ​ចំនូ​ន​៦១៩ រង​ការបំផ្លាញ​ដោយ​បាក់​ដី ហើយ​មានគ្រួសារ​ចំនួន​207.000 ត្រូវបាន​កាត់ផ្ដាច់​ទឹក​។​ក្នុង​ពេលនេះ​សីតុណ្ហភាព​បាន​កើនឡើង​ដល់​ទៅ​ជាង​៣០​អង្សា​នៅក្នុង​តំបន់​រងគ្រោះ​ជាច្រើន​៕​

សូយន

 

spot_img
×